ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឆែកឆេរផ្ទះមួយកន្លែង រកឃើញអាវុធខ្លី២ដើម មាន៥០គ្រាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 08:37 ព្រឹក អ្នកអាន 6169

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌការិយាល័យកំរិតស្រាលនៅថ្ងៃទី១២ខែមិថុនាម្សិលមិញ បានចុះឆែកឆេរផ្ទះមួយកន្លែង រកឃើញអាវុធខ្លី២ដើម មាន៥០គ្រាប់។

ថ្លែងប្រាប់បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះ លោកលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៩ម្សិលមិញ នគរបាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាគាត់បានមើលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ឃើញសមត្ថកិច្ចបង្ក្រាបករណីផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ និងឃើញឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោមនោះជនសង្ស័យទាំង៣នាក់ មានម្នាក់គាត់ ស្គាល់ សមត្ថកិច្ចក៍សួរដេញដោលគាត់ បានព័ត៌មានភ្លាម សមត្ថកិច្ចក៍បានចុះទៅឆែកឆេរភ្លាមៗ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា។

លោកលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បន្តថាជាលទ្ធផលសមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីពីរដើម៖១.ម៉ាកRETAY X Pro ពណ៌ខ្មៅ លេខRXFYC- ១៨១០០៤០៩៥ និងបង់ចំនួន០១។
២.ម៉ាកG-Lock ពណ៌ខ្មៅ លេខDMD០៧៦
៣.គ្រាប់ពិតចំនួន៥០គ្រាប់។អាវុធចំនួន២ដើមខាងលើ និងគ្រាប់ចំនួន៥០គ្រាប់បានបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។

ជុំវិញករណីនេះលោកស្នងការរងខេត្តសៀមរាប នៅមិនទាន់បញ្ជាក់លំអិតថា ពាក់ព័ន្ធឆែកឆេររកឃើញអាវុធខាងលើនេះ មានការឃាត់ខ្លួនមនុស្សបន្ថែមទៀតឬយ៉ាងណានោះទេ។
គួបញ្ជាក់ថាកាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តសៀមរាប បានបង្ក្រាបករណីនាំចេញ នាំចូល និងឆ្នៃអាវុធ គ្រាប់រំសេវខុសច្បាប់ ដោយបានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,359 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,060 នាក់