ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ខេត្តសៀមរាប ចាប់ជនជាតិទួរគីម្នាក់ ករណីហិង្សា លើជនរងគ្រោះ២នាក់ ម្នាក់ទួរគីម្នាក់ខ្មែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 02:53 ល្ងាច អ្នកអាន 1321

ខេត្តសៀមរាប៖ជនជាតិទួរគីម្នាក់ ត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួនពាក់ព័ន្ធករណីបង្ករហិង្សា លើជនរងគ្រោះចំនួន២នាក់ ម្នាក់ជាជាតិទួរគីនិងម្នាក់ទៀតជាខ្មែរ។
ជនរងគ្រោះ១-ឈ្មោះ AHMET AUCI ភេទ ប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ទួរគី (មិនមានលិខិតឆ្លងដែនជាប់ខ្លួន)មុខរបរ លក់នំប៉័ង ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រងរបួសក (ធ្ងន់ធ្ងរ)ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
២-ឈ្មោះសូ វិសាល ភេទ ប្រុស អាយុ៣៨ឆ្នាំជនជាតិ ខ្មែរទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ រត់ម៉ូតូឌុប រងរបួសដៃខាងស្តាំ (ដេរ១៦ថ្នេរ)។
ចំណែកជនសង្ស័យឈ្មោះ TOKEL HALIM ភេទ ប្រុស កើតថ្ងៃទី ១១ កុម្ភៈ ១៩៦៥ ជនជាតិ ទួរគី(ពុំមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនសង្ស័យត្រូវបានសមត្ថកិច្ច សាកសួរនៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី។
គួបញ្ជាក់ថាករណីខាងលើបានកើតឡើងនៅវេលាម៉ោងប្រហែល ២២និង៣០នាទីថ្ងៃទី១១ខែមិថុនាឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,998 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,699 នាក់