ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម៖ ការបង់ពន្ធនិងការបង់ សេវាសាធារណៈ បើគ្មានវិក្កយបត្រ គឺស្មើនឹងការប្រព្រឹត្តអំពើពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:33 ល្ងាច អ្នកអាន 1643

ខេត្តកំពង់ចាម៖លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថាការបង់ពន្ធ និងការបង់សេវាសាធារណៈ បើគ្មានវិក្កយបត្រ ទេនោះ គឺស្មើនឹងការប្រព្រឹត្តអំពើពុករលួយ។

ការថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបើកសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការ នូវការិយាល័យច្រកចេញចូលតែ មួយរបស់រដ្ឋបាល ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៣ខែមិថុនាព្រឹកមិញនេះ។

ជាមួយគ្នានេះលោកគួច ចំរើន បាន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងកំពង់សៀម មកទទួលសេវានានានៅការិយាល័យ ច្រកចេញចូលតែមួយ របស់ស្រុកកំពង់សៀម ដោយមិនចាំបាច់ចំណាយ លុយ លើអ្នករត់ការ ស៊ីកុងស្យុងឡើយ។

លោកបានបន្ថែមថា បងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាសាធារណៈ ដោយមិនចាំបាច់រកជួប អភិបាលស្រុកឬជួបប្រធានការិយាល័យ ណាមួយទេគឺគ្រាន់តែមកជួបជាមួយ មន្ត្រីការិយាល័យច្រក ជាការស្រេច ដោយមិនចាំបាច់មានអ្នកកាន់ឯកសាររត់ការឡើយ។ ហើយនៅពេលដែលមកទទួលសេវា សូមបងប្អូន ប្រជាពលរដ្ឋពិនិត្យតម្លៃសេវាទៅតាមការកំណត់នៃតារាងតម្លៃ និងពេលវេលាកំណត់ ដែលមានបិទផ្សាយនៅក្នុងការិយាល័យច្រកចេញចូលតែមួយ ឲ្យបានច្បាស់លាស់ផង ចៀសវាង ការ បង់ប្រាក់ លើសចំនួនដែលបានកំណត់។

យោងតាម របាយការណ៍ របស់លោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានបង្ហាញថា ការិយាល័យច្រកចេញចូលតែមួយបានដាក់ឲ្យអនុវត្តសាកល្បង តាមអនុសាសន៍ របស់លោកអភិបាលខេត្តកំពង់ចាម នូវសេវាចំនួន២តែប៉ុណ្ណោះ គឺសេវានិត្យានុកូលកម្ម និងឯកសារអត្រានុកូលដ្ឋាន ជាលទ្ធផលក្នុងដំណាក់កាល សាកល្បងនេះ ការិយាល័យច្រកចេញចូលតែមួយ ទទួលបានសេវានិត្យានុកូលកម្ម (មានសៀវភៅគ្រួសារសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ និងលិខិតបទដ្ឋានផ្សេងៗទៀត) សរុបចំនួន២,៤៩៨សេវាក្នុងនោះសេវាដែល តម្រូវឲ្យបង់កម្រៃ មានចំនួន៥២៣សេវាទទួលបានថវិកាសរុបចំនួន៥២៣,០០០រៀលនិងសេវាអត្រានុកូលដ្ឋានសរុប ចំនួន៣២០៧ សេវាប្រជាពលរដ្ឋ ដែលបានមកសុំសេវាមាន ចំនួនសរុប១,១០០នាក់ផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 23,875 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,790,576 នាក់