ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បង្ក្រាបល្បែង នៅកណ្ដាល ក្រុងសៀមរាប ២កន្លែង ឃាត់ចិន៧នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 08:09 ព្រឹក អ្នកអាន 4467

ខេត្តសៀមរាប៖ក្រុមមន្ត្រីបានបើកប្រតិបត្តិការបង្ក្រាបនូវទីតាំងល្បែងតាមប្រព័ន្ធអិនធើណិត(casino online)២កន្លែងនៅកណ្ដាលក្រុងសៀមរាបឈានដល់ការឃាត់ខ្លួនជនជាតិចំនួន៧នាក់។

ហេតុការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី១៥ខែមិថុនាម្សិលមិញ ដោយទីតាំងទី១ក្នុងបូទិច ឌីវ័ន និងទី២បូទិច ឡាយ សីង ដែលស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

មន្ត្រីនៅក្នុងហេតុការណ៍បានថ្លែងថាក្នុងកិច្ចប្រតិបត្តិការនោះក្រុមសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនមាន កុំព្យូទ័រ យួដៃ ចំនួន ០៨គ្រ-ទូរស័ព្ទដៃ ១៥គ្រ និងសម្ភារៈវត្ថុតាងមួយចំនួនផ្សេងទៀត។

ចំពោះជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖
១-MAO SHENYONG ភេទ ប្រុស កើតថ្ងៃទី ២២-០៥-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ ED១៧៨៨៣៩៧ ។
២-LI MINGHAN ភេទ ប្រុស កើតថ្ងៃទី ២៩-០៨-១៩៩៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខE៨១៧២៩៣៦៤។
៣-TANG XIAOMING ភេទ ប្រុស កើតថ្ងៃទី ១៥-០៨-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EE១៣៦៣៥១០។
៤-LIAO YULONG ភេទ ប្រុស កើតថ្ងៃទី ២៩-០១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៥-ZHENG SHUANGJUN ភេទ ប្រុស កើតថ្ងៃទី ០៤-០៦-១៩៩១ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៦-LEI BIN ភេទ ប្រុស កើតថ្ងៃទី ១៤-០៨-១៩៨៧ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
៧-WANG ZELING ភេទ ប្រុស កើតថ្ងៃទី ០១-១១-១៩៨៩ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

ជនទាំង៧នាក់ត្រូវបានបញ្ជូនមកសាកសួរ នៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី។ ជុំវិញការបង្ក្រាបនេះគេនៅមិនទាន់ដឹងថាថៅកែជានរណាឡើយ។ ប៉ុន្តែទីតាំងផ្ដល់កន្លែងបើកល្បែងស៊ីសងខាងលើត្រូវបានបិទជាបណ្តោះអាសន្នផងដែរ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,454 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,799,008 នាក់