ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តព្រះវិហារ អញ្ជើញសម្ពោធ អគារសម្ភព និងបន្ទប់រង់ចាំ ចំនួន៤កន្លែង ស្ថិតក្នុងស្រុកជាំក្សាន្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 12:53 ល្ងាច អ្នកអាន 510

ខេត្តព្រះវិហារ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៦ខែមិថុនា ព្រឹកមិញនេះ បានអញ្ជើញសម្ពោធ អគារសម្ភព និងបន្ទប់រង់ចាំចំនួន៤កន្លែង ស្ថិតក្នុងស្រុកជាំក្សាន្ត ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ។ពិធីនេះបានធ្វើឡើងនៅក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីបានឲ្យដឹងថាអគារមណ្ឌលសុខភាព និងបន្ទប់រង់ចាំទាំង៤កន្លែង ដែលសម្ពោធដាក់ឱ្យដំណើរការនៅពេលនេះ គឺស្ថិតក្នុងមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត នៅមណ្ឌលសុខភាពរុងរឿង៤ នៅមណ្ឌលសុខភាពយាង និងប៉ុស្តិ៍សុខភាពអន្ទឹល ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីបន្តថា អគារសម្ភព និងបន្ទប់រង់ចាំទាំង៤កន្លែងនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៨ អគារនេះ មានទំហំប្រវែង១០ម៉ែត្រ គុណ៥ម៉ែត្រ មាន២បន្ទប់គឺបន្ទប់រង់ចាំ និងបន្ទប់សម្ភព ដោយមានបំពាក់គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខាសម្រាលកូនដោយចំណាយថវិកាសាងសង់អស់ ចំនួន១២៨,៦៣២.៤០ដុល្លារអាមេរិក ដែលជាជំនួយរបស់មូលនិធិសកលប្រជាជនកាណាដា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,181 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,798,735 នាក់