ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចស ខេង ៖ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រកខណ្ឌ អណត្តិទី៣ មានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 07:15 ល្ងាច អ្នកអាន 288

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចស ខេង បានអះអាងថា ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រក ខណ្ឌ អណត្តិទី៣កាលពីថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៩ កន្លងមក ត្រូវបានវាយតម្លៃថា មានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតក៏ត្រូវបានទទួលស្គាល់ពីគណបក្សនយោបាយនានា ដែលបានចូលរួមការបោះឆ្នោតផងដែរ។

ការថ្លែងបែបនេះ នាពេលបានអញ្ជើញជាវត្តមានក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១៧ខែមិថុនាព្រឹកមិញនេះ។

សម្តេចបានបន្តថា ក្នុងកិច្ចដំណើរការកំណែរទម្រង់វមជ្ឈការ និងវិសហមជ្ឈការ ជាកិច្ចដំណើរការកំណែទម្រង់ដ៏សាំញុំា និងស្មុគស្មាញ ដោយសារកំណែទម្រង់នេះពាក់ព័ន្ធទៅនឹងការប្តូរផ្នត់គំនិត និងបែបផែននៃការបំពេញមុខងាររបស់មន្ត្រីសាធារណៈ នៅគ្រប់លំដាប់ថ្នាក់ ។

សម្តេចក៏បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាចាំបាច់នានាដូចជាសេវាសុខាភិបាល អប់រំ សង្គមកិច្ច និងសេវាសាធសរណៈដ៏ទៃទៀត ប្រកបដោយស្មារតីទទួលខុសត្រូវ មាតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយ គ.ជ.ប ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៣ សរុបមានចំនួន ៤១១៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្តចំនួន ៥៥៩រូប និងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣៥៥៥រូប ។ ដោយឡែកខេត្តបាត់ដំបង មានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 157 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,345,434 នាក់