ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីខេត្តក្រចេះ ចាប់រថយន្តដឹកឈើ៨គ្រឿង របស់ ជុំ វុទ្ធី ហៅ ធីកាប៉ូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:23 ព្រឹក អ្នកអាន 832

ខេត្តក្រចេះ៖ក្រុមមន្ត្រីអាវុធហត្ថខេត្តក្រចេះ បានចុះចាប់រថយន្តដឹកឈើចំនួន៨គ្រឿង របស់លោកជុំ វុទ្ធី ហៅ ធីកាប៉ូ ដែលបំរ៉ុងដឹកទៅប្រទេសវៀតណាម។ ហេតុការណ៍ធ្វើឡើងនៅថ្ងៃទី១៧ខែមិថុនាម្សិលមិញ នៅចំណុចភូមិការប៉ូ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។

មន្ត្រីក្នុងហេតុការណ៍បង្ក្រាបបានឲ្យដឹងថាកម្លាំងអាវុធហត្ថ បានចុះឡោមព័ទ្ធលំនៅដ្ឋានឈ្មួញឈើ ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ ឈានដល់ឃាត់រថយន្តចំនួន ៨គ្រឿង ដែលលាក់ទុក និងផ្ទុកឈើប្រណិតប្រភេទឈើ តាត្រាវពេញក្នុងរថយន្ត។

មន្ត្រីថាការរបង្ក្រាបនេះ ម្ចាស់ឈ្មួញឈើខាងលើ មិនបាននៅក្នុងផ្ទះនោះទេ ហើយជនសង្ស័យរូបនេះ ត្រូវបានអាវុធហត្ថខេត្ត នឹងស្រាវជ្រាវ ពាក់ព័ន្ធក្នុងមុខជំនួញឈើប្រណិតឆ្លងដែនខាងលើនេះទៀតផង។

ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើថ្មគ្រែ បានឲ្យដឹងថា ឈើទាំងនេះជាប្រភេទឈើប្រណិត (តាត្រាវ) និងឈើលេខ១ មានមុខកាត់ធំៗ និងមានប្រវែងចាប់ពី២ម៉ែត្រ ដល់៣ម៉ែត្រ ហើយរហូតមកដល់ព្រឹកនេះសមត្ថកិច្ច មិនទាន់ធ្វើការវាស់វែងនៅឡើយទេ។

គួបញ្ជាក់ថានៅទឹកដីខេត្តក្រចេះ នៅតែមានការដឹកជញ្ជូនឈើ ទៅប្រកាន់ប្រទេសវៀតណាម ឥតឈប់ឈរ ដោយមិនមានការថយចុះនោះទេ បើទោះបីជាមានការដាក់បំរាមពីរាជរដ្ឋាភិបាល ក្នុងការហាមប្រាមមិនឲ្យមានការដឹកជញ្ជូនឈើ ទៅក្រៅប្រទេសយ៉ាងណាក៍ដោយ។ ក្នុងនោះត្រូវបានគេដឹងថា លោកគង់ ក្រឹង ដែលមានងារជាឧកញ៉ា និងជាមន្ត្រីយោធា ផងនោះ គឺជាឈ្មួញឈើដ៏ធំ នៅតំបន់ខេត្តក្រចេះ មិនដែលមានអាជ្ញាធរ សមត្ថកិច្ចណាហ៊ានធ្វើការប៉ះពាល់ ឬបង្ក្រាបឡើយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,345 នាក់
ម្សិលមិញ : 81,481 នាក់
សរុប : 79,345,043 នាក់