ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង និងភរិយា ចូលរួមក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 09:03 ព្រឹក អ្នកអាន 295

 ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិង ភរិយាបានចូលរួមក្រាបថ្វាយបង្គំគាល់ និង ថ្វាយព្រះពរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលក្នុងព្រះរាជរោកាសជយាភិរម្យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៣ ព្រះវស្សា យាងចូល ៨៤ ព្រះវស្សា នៅព្រះបរមរាជវាំង ។

សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការនិងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,261 នាក់
ម្សិលមិញ : 81,481 នាក់
សរុប : 79,344,959 នាក់