ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយខេត្តបាត់ដំបង នៅតែល្បីល្បាញ រឿងអាស្រូវ ដដែល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:55 ព្រឹក អ្នកអាន 631

ភ្នំពេញ៖ថ្មីៗនេះបណ្ដាញសារព័ត៌មានបានផ្សាយថា លោកយូ ហេង ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង នៅតែលេចឮរឿងអាស្រូវ ដដែល តាមរយះឃុបឃិតគ្នាជាមួយមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ក្នុងការបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធ មកពីប្រទេសថៃ ចូលតាមច្រកនានា ដើម្បីយកមកចែកចាយនៅក្នុងខេត្តបាត់ដំបង និងយកទៅរាជធានីភ្នំពេញ។

លោកយូ ហេង អតីត ជាប្រធានសាខាគយនិងរដ្ឋាគរខេត្តឧត្តរមានជ័យ ក៏ធ្លាប់បណ្ដាញសារព័ត៌មានធ្វើការផ្សព្វផ្សាយ ភាពមិនប្រក្រតី នៅខេត្តឧត្តរមានជ័យផងដែរ។ ប៉ុន្តែក្រោយពីប្ដូរមកជាមេគយខេត្តបាត់ដំបង លោកយូ ហេង នៅតែអាចប្រព្រឹត្តអំពើពុករលួយ បានដដែល ដោយមិនញញើតអ្វីទាំងអស់។

តាមប្រភពពីខេត្តបាត់ដំបងបានឲ្យដឹងថា ច្រកអន្តរជាតិ និងច្រករបៀង ជាច្រើននៅខេត្តបាត់ដំបង ត្រូវបានលំហូរចូលនូវទំនិញគេចពន្ធមានលក្ខណះ ទ្រង់ទ្រាយធំជាងពេលមុនៗ មានទាំងចំណីអាហារអាចមានជាតិពុលប៉ះពាល់សុខភាព ,ទំនិញផុតកំណត់កាលបរិច្ឆេទ។

បច្ចុប្បន្នមានទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ ក៏ដូចនាំទំនិញ«ផ្សេង » ប្រកាសពន្ធ«ផ្សឹង » បន្លំពន្ធក្លាយជាវប្បធម៌ ចែករំលែកគ្នាហែកពីចំណូលពន្ធរបស់រដ្ឋ ឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធ តាមរយះការឃុបឃិតគ្នា រវាងឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន ។ ក្នុងនោះមាននាំចូលតាមច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង គឺមានទំនិញគេចពន្ធហូរចូល សូម្បីលោក ឧកញ៉ា ឃីម ក្រោយពេលចូលឆ្នាំខ្មែរ មកដល់បច្ចុប្បន្នក៏បាននាំចូលប្រេងគេចពន្ធ ក្នុងនោះនាំចូលហ្គាសផងដែរ យកមកចែកចាយក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានដោយរលូន ក្រោមក្រសែភ្នែកគយ និងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍។

ជាទូទៅប្រេងគេចពន្ធច្រើនឆ្លងពីថៃចូលទឹកដីខ្មែរចាប់ពីម៉ោង៨ទៅម៉ោង៩យប់ ទាំងផ្ទុយពីការងាររដ្ឋបាលបើក-បិទច្រក ។ នៅច្រករបៀងបឹងឆ្នាំង ទោះគ្មានខាងសមត្ថកិច្ចគយ ឈជើងប្រចាំនៅទីនោះក៏ដោយ ក៏គយលោក យូ ហេង ឲ្យកូនចៅប្រមូលសេដ្ឋកិច្ចយ៉ាងណែនពេញដៃ ពីការដឹកសាច់មាន់ប្រើសារធាតុគីមី,ការនាំចូលកូនមាន់ ដោយមានចែ(ផល្លា)ជាមេឈ្មួញដឹកជញ្ជូនទំនិញប្រភេទនេះធំជាងគេតាមច្រករបៀងឆ្នាំង ។

ចំពោះច្រក(Km13) ច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន គឺទំនិញប្រភេទភេសជ្ជៈ ទឹកក្រូច ស្រាបៀរ គ្រឿងសំណង់ ទំនិញចាប់ហួយជាដើម ការបង់ពន្ធនៅមានកម្រិត ច្រើនបំផុតបង់ពន្ធស្របច្បាប់ត្រឹមពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ បើនៅច្រកអន្តរជាតិ (អូររំដួល ) ស្ថិតក្នុងស្រុកភ្នំព្រឹក ក្រៅពីការហូរចូលទំនិញគេចពន្ធគ្រប់ប្រភេទ ក៏មានការអនុញ្ញាតឲ្យនាំចូលប្រហិតដែលផលិតពីសត្វមាន់ សាច់ជ្រូកខូចគុណភាព។
ករណីច្រក៤០០ ស្រុកសំឡូត ពីមុនមានហូរចូល ប្រភេទរថយន្តចង្កូតស្តាំ ប្រេងគេចពន្ធ ប៉ុន្តែបច្ចុប្បន្នត្រូវបានទប់ស្កាត់ តែអាចនៅលួចនាំចូលប្រភេទឈើប្រណិតពីថៃមកវិញ ក្នុងនោះមានឈើគ្រញូងងជាដើម។

លោក យូ ហេង បានចំណូលលក្ខណះប្រយោជន៍បុគ្គលនេះច្រើន បន្ទាប់ពីរកចំណូលពន្ធបំពេញតាមតម្រូវការផែនការប្រចាំខែ ប្រចាំត្រីមាស,ឆមាស និងប្រចាំឆ្នាំ ដោយសារខ្លួនគិតបែងបែកថ្នាក់លើផង ការពារតំណែងផង ឬក៏អាចស្រង់ដើមពីការទិញប៉ុស្តិ៍មេគយខេត្តក៏អាចថាបាន។

ក្នុង១ខែៗ លោក យូ ហេង គាត់អាចបានពីការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិ បំពេញតម្រូវការ បានពីក្បាលឡានក្រុមឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់ បានពីក្រុមគយចល័ត ដាក់ប៉ុស្តិ៍នៅលើកំណាត់ផ្លូវជាតិលេខ៥ អូរតាគី និងគយចល័យ លើកំណាត់ផ្លូវជាតិលេខ១០ ជិតភ្នំសំពៅ ដោយមានអំពើឃុបឃិតគ្នា យកមកទទួលទានធ្វើមានសឹងសេដ្ឋី ក្នុងតំណែង ជាក្រុមគយចល័តរបស់នាយកដ្ឋានបង្ក្រារ បង្ក្រាប បទល្មើសរត់ពន្ធ ដែលមានលោក ហង្ស សាវុធ ជាប្រធានតំបន់ ។

លោក យូ ហេង អាចនឹងត្រូវឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួនបញ្ចេញតួលេខចំនួនទឹកប្រាក់ដែលគាត់បង្ខំឲ្យគេបង់លុយជាក្បាលឡាន ជាប្រចាំខែ ហើយពួកគាត់ខ្លះគ្មានលទ្ធភាពធ្វើដូចក្រុមហ៊ុន គាធី នាំចូលទំនិញគោ ប្រកាសពន្ធក្របីនោះ….។

ជុំវិញព័ត៌មាននេះ អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង នៅឡើយទេដោយមិនមានលេខទូរសព្ទទាក់ទង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,542 នាក់
ម្សិលមិញ : 56,674 នាក់
សរុប : 81,784,243 នាក់