ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឯណាភូមិ.ឃុំមានសុវត្ថិភាព! អំពើចោរកម្ម កើតមាននៅ ខេត្តបាត់ដំបង យ៉ាងពេញបន្ទុក ពលរដ្ឋមានការព្រួយបារម្ភ យ៉ាងខ្លាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 05:40 ល្ងាច អ្នកអាន 756

ខេត្តបាត់ដំបង៖មានការលើកឡើងថាអំពើចោរកម្ម បានកើតមានឡើងយ៉ាងពេញបន្ទុកនៅក្នុងខេត្តបាត់ដំបង ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរស់នៅ។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាគ្រាន់តែរយៈពេលមួយយប់ មានជនមិនស្គាល់មុខបានធ្វើ សកម្មភាពគាស់ផ្ទះលួច ទ្រព្យសម្បត្តិ និងកាច់សោរ លួចយកម៉ូតូ ចំនួន៣លើកនៅ តាមបណ្ដាស្រុកនិងនៅក្នុង ក្រុងបាត់ដំបង។ធ្វើឲ្យកម្លាំងសមត្ថកិច្ចដេកមិនស្រួលត្រូវមាត់មេៗដែលជាថ្នាក់លើហើយកំពុងក្នុង ការ ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ។

តាមសេចក្ដីរាយការណ៍បន្តថាអំពើ ចោរកម្ម ដែលបានកើតឡើង៣លើកផ្ទូនៗ ក្នុងរយះពេលមួយយប់ នេះ គឺលើកទី១បានកើតឡើងនៅវេលាម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩ដោយជនមិនស្គាល់មុខបានចូលលួចយកទូរសព្ទដៃរបស់ព្រះសង្ឃគង់នៅកុដិក្នុងវត្តឈើទាល ស្ថិត ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។ សម្ភារៈដែលបាត់បង់មានទូរសព្ទដៃចំនួន ៥គ្រឿងនិងលុយចំនួន២,២លានរៀលខណៈ ពេលដែលព្រះអង្គកំពុងសឹងលក់ហើយមិនបានបិតទ្វារ កុដិ។ លើកទី២អំពើចោរកម្ម នេះបានកើតឡើងនៅក្នុងស្រុករុក្ខគិរីក្នុងយប់ថ្ងៃដដែលបន្ទាប់ពីអំពើ ចោរកម្មនៅស្រុកបាណន់។

មន្ត្រីបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យបានដាក់ ថ្នាំបំពុលឆ្កែរួចចូលលួចយកម៉ូតូរបស់ ប្រជាពលរដ្ឋ អស់ចំនួន២គ្រឿងនៅចំណុចកំប៉ុង ស្ថិតក្នុងភូមិអូររំចេក ឃុំបាសាក់ ខណៈដែលម្ចាស់ផ្ទះ កំពុងដេក លង់លក់យ៉ាងស្កប់ស្កល់។ ម៉ូតូទាំង២គ្រឿងមាន១គ្រឿង ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ពាក់ស្លាកលេខបាត់ដំបង១C-៥៩៧១ របស់ឈ្មោះ លន ខុន ភេទប្រុសអាយុ៥១ឆ្នាំនិង១គ្រឿងទៀត ម៉ូតូកូរ៉េពណ៌ខ្មៅ គ្មានស្លាកលេខ របស់ឈ្មោះ ម៉ន ចន្ធូន ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅក្នុងផ្ទះជាមួយ គ្នា។ដោយម្ចាស់ផ្ទះបានទុកម៉ូតូទាំង២គ្រឿងនេះខាងក្រោម ផ្ទះហើយដេកក្បែរម៉ូតូ។លុះព្រឹកឡើង ទើបដឹងថាបាត់ម៉ូតូក៏ ផ្អើលឆោឡោតែម្ដង។

ចំពោះ ករណីទី៣វិញគឺបានកើតឡើង នៅក្រុងបាត់ដំបងតែម្ដងដោយជនមិនស្គាល់មុខបានកាច់សោ . ក លួចយកម៉ូតូមួយគ្រឿង រួចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩មិថុនាឆ្នាំ២០១៩នៅចំណុចផ្សាររាត្រីដែល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ម៉ូតូដែលបាត់បង់ម៉ាក ឃ្លីក ពណ៌សសេរី ឆ្នាំ២០១៣ពាក់ ស្លាកលេខ បាត់ដំបង ១M-៦៥១៤ របស់ឈ្មោះឯម បូ រ៉ា ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិស្លាកែតសង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយម្ចាស់ម៉ូតូបានទុកម៉ូតូ នៅខាងមុខផ្សារ។លុះចេញពីផ្សារមក វិញស្រាប់តែបាត់ម៉ូតូតែម្ដង។

ពាក់ព័ន្ធអំពើចោរកម្មដែលបានកើតឡើងផ្ទូនៗគ្នានៅតាមបណ្ដាស្រុកនិងក្នុងក្រុងបាត់ដំបងមន្ត្រីជំនាញនៅតាមទីកន្លែង កើតហេតុមិនទាន៎កំណត់មុខសញ្ញាជនសង្ស័យបានឡើយរហូតមកដល់ ពេលនេះ។ ករណីនេះលោកស្នងការខេត្តបានដាក់ផែនការនិងជំរុញឲ្យមន្ត្រីជំនាញធ្វើការជ្រាវស្រាវជ្រាវ រតាមកមុខសញ្ញាជនសង្ស័យដើម្បីចាប់ខ្លួនយកមកផ្តន្ទោសតាមច្បាប់។

គួបញ្ជាក់ថានៅក្រុងបាត់ដំបង មានទីតាំងល្បែងស៊ីសងជាច្រើនកន្លែង ដូចជាល្បែងតាមប្រព័ន្ធអ៊ិនធើណេត ល្បែងកន្ទុយលេខ បានកើតមានយ៉ាងអនាធិបតេយ្យ កម្រឃើញសមត្ថកិច្ចចុះបង្ក្រាបណាស់។ ប្រជាពលរដ្ឋបានលើកឡើងថាការដែលអាជ្ញាធរសមត្ថកិច្ច មិនបង្ក្រាបល្បែងស៊ីសង នៅក្រុងបាត់ដំបង បែបនេះ ពួកគាត់មិនទាន់ដឹងថាមានមូលហេតុអ្វីនៅឡើយទេ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 33,961 នាក់
ម្សិលមិញ : 83,209 នាក់
សរុប : 83,418,404 នាក់