ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីខេត្តសៀមរាប ភ្ញាក់រលឹក ចុះបិទការដ្ឋានជីករណ្តៅដី អត់ច្បាប់១កន្លែង ព័ត៌មានថា កាយជាយូណាស់មកហើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 09:38 ល្ងាច អ្នកអាន 3242

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបនៅថ្ងៃទី២២ខែមិថុនាព្រឹកមិញនេះ បាននាំគ្នាចុះត្រួតពិនិត្យការបិទការដ្ឋានជីករណ្តៅដី មួយកន្លែងនៅនៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលមន្ត្រីថាពុំមានអាជ្ញាប័ណ្ណ។ បើតាមព័ត៌មានថា រណ្ដៅដីនេះ បានដំណើរការជាយូណាស់មកហើយ ប៉ុន្តែមន្ត្រីខេត្តសៀមរាប ទើបភ្ញាក់រលឹកចុះទៅបិទ។ ក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីសម្រេចនេះ អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

ក្នុងហេតុការនេះ ក្រុមមន្ត្រីជំនាញបានរកឃើញថា ការដ្ឋាននេះបានជីកលើសជម្រៅដែលបានកំណត់ និងគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត និងពុំបានព័ទ្ធរបងជុំវិញរណ្តៅដីនៃការដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

ការដ្ឋានខាងលើបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនដី ដោយមិនគ្របតង់កៅស៊ូឱ្យបានត្រឹមត្រូវ រីឯច្រកចេញចូលការដ្ឋានក៏ពុំមានការស្រោចទឹកជាប្រចាំ ដែលជាហេតុបង្កឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាន។

គួបញ្ជាក់ថានៅខេត្តសៀមរាប មានករណីទីតាំងការដ្ឋានជីករណ្តៅដី ជាច្រើនកន្លែង កម្រឃើញអាជ្ញាធរជំនាញពាក់ព័ន្ធ ចុះធ្វើការបង្ក្រាបណាស់។ ដូចជានៅជាយក្រុងខាងលិចសៀមរាប មានការដ្ឋានជីករណ្ដៅដី មិនដែលឃើញ ចុះទៅបិទនោះទេ។ ហើយការដឹកជញ្ជូនដីនោះ បានបំផ្លិចបំផ្លាញផ្លូវថ្នល់គ្មានសល់ នៅតាមមូលដ្ឋាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 86,866 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,072,853 នាក់