ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប បញ្ជូនបុរស៦នាក់ ទៅតុលាការ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 02:46 ល្ងាច អ្នកអាន 4204

ខេត្តសៀមរាប៖នៅថ្ងៃទី២៣ខែមិថុនានេះ នគរបាលខេត្តសៀមរាប បានបញ្ជូនជនសង្ស័យ ចំនួន៦នាក់ទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ករណីគ្រឿងញៀន។

ជនសង្ស័យត្រូវបានកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការ ជាមួយកំលាំងនគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទរក្សាទុក ជួញដូរ ចាត់ចែងនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀននៅចំណុចបន្ទប់ជួលស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាមនិងបន្ទប់ជួលស្ថិត នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។

ជនសង្ស័យ ១-ឈ្មោះ សំ ហឿន ភេទប្រុស ឆ្នាំកំណើត ២០០០ មុខរបរគ្មាន ទីលំនៅ ភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ គុជ រតនៈហៅនៅរ៉ាក់ភេទប្រុស ឆ្នាំកំណើត ១៩៨៩ មុខរបរគ្មាន ទីលំនៅ ភូមិ ធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ជួញដូរ ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៣-ឈ្មោះ យស់ គឹមឆ័ង ភេទប្រុស ឆ្នាំកំណើត ២០០០ មុខរបរគ្មាន ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះឡឺត សល់ ភេទប្រុស ឆ្នាំកំណើត ១៩៩១ មុខរបរគ្មាន ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៥-ឈ្មោះ ធឿន ចាន់ឌី ភេទប្រុស ឆ្នាំកំណើត ១៩៩៦ មុខរបរគ្មាន ទីលំនៅ ភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៦-ឈ្មោះ ហ៊ាន និត ភេទប្រុស ឆ្នាំកំណើត ១៩៩៥ មុខរបរគ្មាន ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែងនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)   វត្ថុតាងដកហូត»ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០១កញ្ចប់ ស្មើនឹងទំងន់០,២ក្រាម ទាំងសំបក ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួននិងទូរស័ព្ទដៃចំនួន០២គ្រឿង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 154 នាក់
ម្សិលមិញ : 43,579 នាក់
សរុប : 79,345,431 នាក់