ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ទេសរដ្ឋមន្រ្តី ប្រាក់សុខុន៖ សម្ដេចតេជោ ប្រាប់នាយករដ្ឋមន្រ្តី សិង្ហបុរី ថា ទុកអតីតកាល វាជារបួសចាស់ចុះ ហើយកុំឲ្យទៅឆ្កឹះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:20 ល្ងាច អ្នកអាន 797

 ភ្នំពេញ៖នាយករដ្ឋមន្ត្រីសម្ដេតេជោ ហ៊ុន សែន នៅមុនពិធីអាហារថ្ងៃត្រង់បិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ

ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាមួយលោកLee Hsien Loongនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី ដែលក្នុងជំនួបនេះភាគីទាំងពីរនិយាយពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ។

បើតាមប្រសាសន៍នាំពាក្យលោកទេសរដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា តាមប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន យល់ថាគឺជាការយល់សប្តិអាក្រក់មួយភ្លែត ក្នុងទំនាក់ទំនងរវាងយើងទាំងពីរ ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរហ្នឹង ជាទំនាក់ទំនង ដែលធ្លាប់តែល្អតាំងពីដើមមកហើយ ហើយក្រោយមក ដូចជារយៈពេលមួយថ្ងៃទេខាងសាំងកាពួក៏បានទទួលស្គាល់ឯករាជ្យរបស់យើង។

សម្តេចតេជោ បានថ្លែងថា ទុកអតីតកាលវាជារបួសចាស់ចុះ ហើយកុំឲ្យទៅឆ្កឹះ ហើយតទៅមុខ យើងមើលទៅមុខ ហើយនិងចាប់ដៃធ្វើ ការជាមួយគ្នាតទៅមុខ។

សម្តេចតេជោមានប្រសាសន៍ទៀតថា ទំនាក់ទំនងនេះ គួរតែបន្តទៅមុខទៀត ហើយបញ្ហា អតីតកាលគឺទទួលស្គាល់ថា វាមានទស្សនៈ ខុសគ្នាដែលម្ខាង យល់ផ្សេងម្ខាង ទៀតយល់ផ្សេង ហើយគ្មានអ្នកណាមួយ ដែលអាចទៅកែប្រែ នូវការយល់ឃើញ របស់ម្ខាងទៀតនោះបានទេ។

លោកទេសរដ្ឋមន្រ្តី បញ្ជាក់ថា នេះជាបញ្ហាដែលសំខាន់ នៅក្នុងជំនួបសំណេះសំណាល រវាងសម្តេចតេជោនិងនាយករដ្ឋមន្រ្តីសិង្ហបុរី ហើយបន្ទាប់មកនោះ ប្រមុខរដ្ឋាភិបាលទាំងពីរ លោកទាំងទ្វេ បានសប្បាយចិត្តជាមួយគ្នា ដោយបញ្ជាក់ថាយើងបញ្ចប់បញ្ហានេះ ហើយយើងមកកាន់ដៃគ្នាដើរទៅមុខ៕SRដកស្រង់ពីគេហទំព័រក្រសួងព័ត៌មាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,411 នាក់
ម្សិលមិញ : 81,481 នាក់
សរុប : 79,345,109 នាក់