ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំ កម្ពុជា វៀតណាម និងឡាវ ប្តេជ្ញារួមគ្នា ខិតខំប្រែក្លាយ តំបន់ត្រីកោណអភិវឌ្ឃន៍ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 04:29 ល្ងាច អ្នកអាន 408

ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឃន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រ ទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នៅថ្ងៃទី២៣ មិថុនាព្រឹកមិញនេះ នៅក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊នលើកទី៣៤ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញពិសារអាហារការងារពេកព្រឹករួមគ្នាជាមួយ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី វៀតណាម និង លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តី ឡាវ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនឹងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និង អន្តរជាតិ ពិសេសទាក់ទិនទៅនិងការអភិវឌ្ឍក្នុងតំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។

ក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី បានសំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើចំពោះ លទ្ធផលជាវិជ្ជមាន ដែលក្រុមការងារនៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ដែលពីមួយឆ្នាំទៅមួយឆ្នាំបានចូលរួមចំណែកដល់ការគៀងគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់ ពិសេសបានប្រែក្លាយពីតំបន់មួយដែលមានការខ្វះខាត ជីវភាពរបស់ប្រជាពលរដ្ឋមានភាពក្រីក្រ ឲ្យក្លាយទៅជាតំបន់មួយដែលមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ពិសេសការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,246 នាក់
ម្សិលមិញ : 81,481 នាក់
សរុប : 79,344,944 នាក់