ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្មេងស្រីអាយុ១៤ឆ្នាំ ចង សម្លាប់ខ្លួន នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 07:37 ព្រឹក អ្នកអាន 10702

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ គ្រាន់តែឪពុកម្តាយស្តីបន្ទោស ចងកសម្លាប់ខ្លួន បង្ករឲ្យមានការភ្ញាក់ផ្អើល។នេះបើយោងតាមប្រភពពីមន្ត្រីបានប្រាប់អ្នកសារព័ត៌មាន។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី ២៣ខែមិថុនាម្សិលមិញ នៅចំណុចផ្ទះក្រុមទី១ ៨ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រា ម ក្រុងសៀមរាប។
ជនរងគ្រោះមានឈ្មោះ ហ៊ុន ដាវ៉ាន ភេទស្រីអាយុ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី៩ ទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ បានចងកទៅនឹងក្រម៉ាការ៉ូ ពណ៌សលាយក្រហម ចងភ្ជាប់ នឹង ទ្វារបន្ទប់ ទឹកកំពស់២.២ម៉ែត្រ ស្ថានភាពសពលុតជង្គង់លើការ៉ូ បែរមុខទៅខាងត្បូង។ ក្រោយកើតហេតុឪពុកបានព្យាយាមយកទៅសង្រ្គោះ នៅមន្ទីរពេទ្យខេត្ត ប៉ុន្តែមិនអាចជួយសង្គ្រោះទាន់។

តាមការពិនិត្យរបស់សមត្ថកិច្ច លើសាកសពពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសនោះទេ។

តាមការបំភ្លឺរបស់ឪពុកសព បានប្រាប់សម្ថកិច្ចឲ្យដឹងថា ឃើញកូនខ្លួនអា កដៃ ពេលសួរមូលហេតុមិនប្រាប់ ខណះនោះឪពុកម្តាយបានស្តីបន្ទោស លុះក្រោយមកកូនខឹងចិត្តក៏ទៅចងកតែម្តង។

បច្ចុប្បន្ន សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,312 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,907 នាក់