ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ តែងតាំង លោកគួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោកយន្ត មីន ដែលបានលាលែង ពីតំណែង និងទទួលស្គាល់កំហុស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 03:35 ល្ងាច អ្នកអាន 5551

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេច តែងតាំង លោកគួច ចំរើន ពីអភិបាល ខេត្តកំពង់ចាម មកជាអភិបាល ខេត្តព្រះសីហនុ ជំនួសលោកយន្ត មីន ដែលបានលាលែងពីតំណែង។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថាក្នុងពេលបំពេញការងារនៅខេត្តព្រះ
សីហនុ លោក យន្ត មីន អភិបាលខេត្ត
ព្រះសីហនុបានទទួលស្គាល់កំហុសលើ
ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
ដែលបណ្តាលអោយមានរឿងឈឺចាប់
កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បី
លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។
ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង
បានពិភាក្សាជាមួយ សម្តេច ស ខេង យក
លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ
វិញ។
ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ លោក យន្ត មីន នៅបន្តដឹកនាំ
យុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត
រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូល
កាន់តំណែង។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីបែបនេះ បន្ទាប់ពីមានហេតុការណ៍បាក់រលំអគារ សំណង់កំពស់៧ជាន់ នៅក្រុងព្រះសីហនុ បណ្ដាលឲ្យមានអ្នកស្លាប់ជាង២០នាក់និងរបួសជាង២០នាក់។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច
ចិត្តដក លោក ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន
ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង
គ្រោះមហន្តរាយដោយមូលហេតុខ្វះការ
ទទួលខុសត្រូវនិងភូតភរ៕SR

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,975 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,800,529 នាក់