ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តស្លាកលេខ ខ.ម ព្រលះម៉ូតូ ពេញទំហឹង នៅស្រុកក្រឡាញ់ ស្លាប់នៅកន្លែងម្នាក់ របួសធ្ងន់ម្នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 10:20 ល្ងាច អ្នកអាន 2256

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ នៅរសៀលថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩នេះ។ហេតុការណ៍បានកើតឡើងនៅចំណុចមុខផ្លូវចូលភូមិទម្លាប់ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

អធិការនគរបាលស្រុកក្រឡាញ់ លោកវរសេនីយ៍ឯក ជី បេងជន បានឲ្យដឹងថារថយន្តនេះម៉ាក នីសាន់ ណាវ៉ារ៉ា ពណ័ទ្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02.2-1037 បើកបរដោយឈ្មោះលី ចិន្តា ភេទប្រុសអាយុ 36ឆ្នាំ រស់នៅភូមិមួយ ឃុំព្រះពន្លា ស្រុកសិរីសោភណ័ ខេត្ត បន្ទាយមានជយ័ក្នុងទិសដៅពីកើតទៅលិច។បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ័ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1A.6589 បើកបរដោយឈ្មោះ ឆប សាវ៉តភេទប្រុស អាយុ ៤៩ឆ្នាំស្លាប់ និងអ្នកជិះពីក្រោយឈ្មោះ ក្លាយ ប៉យ ភេទស្រី អាយុ៤៨ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាមួយគ្នា បើកក្នុងទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូខូចខាតធ្ងន់១គ្រឿងនិងរថយន្តខូចខាតស្រាល១គ្រឿង។

លោកវរសេនីយ៍ឯក ជី បេងជន បញ្ជាក់ថា ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនតៃកុងរថយន្ត និងបាននាំយកទៅសាកសួរនៅអធិការនគរបាលស្រុកក្រឡាញ់ ដើម្បីបញ្ជូនទៅតុលាការនៅថ្ងៃទី២៥ស្អែកនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,387 នាក់
ម្សិលមិញ : 81,481 នាក់
សរុប : 79,345,085 នាក់