ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោក សេង ទៀង នាំយកថវិកា សម្តេច ហ៊ុន សែន ឧបត្ថម្ភជនរងគ្រោះ ២នាក់ ក្នុងព្រឹត្តិការណ៍ រលំអគារ៧ជាន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 11:15 ព្រឹក អ្នកអាន 1065

ភ្នំពេញ៖សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ខែមិថុនានេះ បានបញ្ជាឲ្យលោក សេង ទៀង ជំនួយការផ្ទាល់ នាំយកថវិកាផ្ទាល់របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៦ម៉ឺនដុល្លាអាមេរិក ឧបត្ថម្ភផ្ទាល់ដៃជូនដល់ជនរងគ្រោះចំនួន២ នាក់ចុងក្រោយ ដែលក្រុមជំនាញជួយសង្គ្រោះចេញពីគំនរបាក់បែកនៃការបាក់រលំអគារកម្ពស់៧ជាន់។

ជនរងគ្រោះទាំង២រូបនេះត្រូវបានក្រុមអ្នកជួយសង្គ្រោះអន្តរាគមន៍ចេញពីគំនរបាក់បែកកាលពីវេលាម៉ោងប្រមាណ១៦:៥នាទី រសៀលថ្ងៃទី២៤ មិថុនា នៅចំពោះមុខនៃវត្តមានរបស់នាយករដ្ឋមន្ត្រីដែលដឹកនាំបញ្ជាដោយផ្ទាល់ក្នុងប្រតិបត្តិការនៃការរុករកជនរងគ្រោះ និងអ្នកបាត់ខ្លួន។ជនរងគ្រោះទាំងពីរនាក់កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកព្រះសីហនុ។

សូមរំលឹកថា ព្រឹត្តិការណ៍បាក់រលំអគារកម្ពស់៧ជាន់នេះ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២២មិថុនា រហូតមកដល់ព្រលប់ថ្ងៃទី២៤មិថុនា ក្រុមអ្នកជួយសង្គ្រាះបានបិទបញ្ចប់ប្រតិបត្តិការ នៃការរុករកអ្នកបាត់ខ្លួនកប់ក្នុងគំនរបែកបាក់បែក ដែលក្នុងនោះក្រុមអ្នកជួយសង្គ្រាះបានរកឃើញអ្នកនៅមានជីវិតចំនួន២៦នាក់ និងរកឃើញសាកសពចំនួន២៨នាក់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,210 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,799,764 នាក់