ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីគយខេត្តកំពង់ស្ពឺ ចាប់រថយន្តស៊េរីទំនើប៥គ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 06:31 ល្ងាច អ្នកអាន 1078

ភ្នំពេញ៖មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាប់រថយន្តស៊េរីទំនើបចំនួន ៥គ្រឿង នៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ខែមិថុនាម្សិលមិញ។

រថយន្តស៊េរីទំនើបដែលស្រាវជ្រាវបង្ក្រាបបានទាំង០៥គ្រឿង រួមមានទី១. រថយន្តម៉ាក Lexus 350 ផលិតឆ្នាំ2012 ពាក់ស្លាកលេខភ្នំពេញ 2AS-2244។

ទី២. រថយន្តម៉ាក TOYOTA Vellfire ផលិត ឆ្នាំ2013 ពាក់ស្លាកលេខខេមរភូមិន្ទ ខ.ម 01-2-2547។
ទី៣. រថយន្តម៉ាក Lexus GS300 ផលិត ឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ2AG-3893។
ទី៤. រថយន្តម៉ាក TOYITA Land Cruiser ផលិត ឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 2AO-9313 ។
ទី៥. រថយន្តម៉ាក Rang Rover ផលិតឆ្នាំ2006 ពាក់ស្លាកលេខខេមរភូមិន្ទ ខម 02-2-1528។

មន្រ្ដីបានឱ្យដឹងថា បើទោះបីរថយន្តទាំង ៥គ្រឿង មានបំពាក់ស្លាកលេខពិតមែន តែតាមការស្រាវជ្រាវរបស់សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ បានរកឃើញថា រថយន្តមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឱ្យបានត្រឹមត្រូវឡើយ ទើបឈានទៅបង្ក្រាបឃាត់ទុកបែបនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 87,418 នាក់
ម្សិលមិញ : 83,644 នាក់
សរុប : 86,073,405 នាក់