ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេដឹកនាំកម្ពុជា ប្រកាស បំពាក់មេដាយមាស ជូនក្រុមជួយសង្រ្គាះ ទាំងអស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 10:35 ល្ងាច អ្នកអាន 498

មេដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ខ្ញុំនឹងបំពាក់មេដាយមាសជូនក្រុមជួយសង្រ្គាះដើម្បីឆ្លើយតបនិងការខិតខំរបស់បងប្អូនទាំងអស់រាប់ទាំងផ្នែកឯកជនផងដែរ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយះទំព័រFacebook នៅយប់ថ្ងៃទី២៥ខែមិថុនានេះ បានបញ្ជាក់ថាអាស្រ័យដោយក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះ សប្បុរសជននៅបន្ត
ជួយឧបត្ថម្ភដែលធ្វើចំនួនទឹកប្រាក់កើន
ឡើងពី2,198,400$ដល់2,368,400$។

នាយករដ្ឋមន្ត្រីបន្តថាដោយដក៣០ម៉ឺនដុល្លាចែកជូនអ្នកត្រូវ
របួសថវិការនៅសល់សម្រាប់ចែកជូន
ក្រុមគ្រួសារអ្នកស្លាប់កើនពីចំនួន
1,898,400$ដល់2,068,400$
ដែលធ្វើអោយគ្រួសារសពម្នាក់ៗទទួល
បានកើនពី67,800$ដល់73,870$។យើងនៅតែបន្តទទួលជំនួយឧបត្ថម្ភនេះ
តទៅទៀតដែលក្នុងឱកាសនេះខ្ញុំសូម
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ។

មេដឹកនាំរូបនេះបន្តថាលោកសេង ទៀងនឹងចាត់ចែងបញ្ជូនថវិការ
នេះទៅកាន់គ្រួសារសពនៅពេលបិទ
បញ្ចប់ការទទួលជំនួយតាមរយះធានាគារ។

ប្រមុខដឹកនាំ សម្ដេចតេជោ បន្តថា ខ្ញុំក៏សុំបញ្ជាក់ជូនផងដែរថាយប់មិញនេះ
នៅមុនម៉ោង១២យប់ខ្ញុំបានឱ្យលោក
សេង ទៀង យកថវិការខ្ញុំទៅចែកជូន
កម្លាំងចូលរួមប្រត្តិបត្តិការណ៍ចំនួន១៤៨៧នាក់ក្នុងនោះនារី៣៥នាក់
ដោយម្នាក់ៗជាបុរសទទួលបាន100$
ជានារីទទួលបាន200$អស់ទឹកប្រាក់152,200$។
ថវិការដែលទទួលបានពីសប្បុរសជន
ប្រើប្រាស់សម្រាប់តែអ្នកស្លាប់និងរបួស
ប៉ុណ្ណោះ។

សូមរំលឹកថាព្រឹត្តិការណ៍បាក់រលំអគារកម្ពស់៧ជាន់នេះ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២២មិថុនា ឆ្នាំ២០១៩ រហូតមកដល់ព្រលប់ថ្ងៃទី២៤មិថុនាឆ្នាំ២០១៩ ក្រុមអ្នកជួយសង្គ្រាះបានបិទបញ្ចប់ប្រតិបត្តិការនៃការរុករកអ្នកបាត់ខ្លួនកប់ក្នុងគំនរបែកបាក់បែក ក្នុងនោះ បានរកឃើញអ្នកនៅមានជីវិតចំនួន២៦នាក់ និងរកឃើញសាកសពចំនួន២៨នាក់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,432 នាក់
ម្សិលមិញ : 81,481 នាក់
សរុប : 79,345,130 នាក់