ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ប្រកាសឲ្យមន្ត្រី យកចិត្តទុកដាក់ បង្ក្រាបគ្រឿងញៀន នៅផ្ទះសំណាក់ ខារ៉ាអូខេ និងក្លឹបកំសាន្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ​ 2019 ម៉ោង 05:07 ល្ងាច អ្នកអាន 626

សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសណែនាំឲ្យមន្រ្តី កម្លាំងអនុវត្តច្បាប់ និងគ្រប់ភាគី បន្តបង្កើនការយកចិត្តទុកដាក់សហការគ្នាបង្ក្រាបការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅផ្ទះសំណាក់ ខារ៉ាអូខេ និងក្លឹបកំសាន្ត និងការចរាចរណ៍គ្រឿងញៀនតាមច្រកព្រំដែនចូលមកក្នុងប្រទេស ពីព្រោះករណីទាំងនេះសុទ្ធតែជាករណីធំៗ ដែលជាប់ពាក់ព័ន្ធនឹងមេក្លោង និងបណ្ដាញទាំងក្នុង និងក្រៅប្រទេស។

ថ្លែងបែបនេះនាពេល តំណាងសម្ដេច ហ៊ុន សែន បានអញ្ជើញជាអធិបតី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រារព្ធនៅសាលមហោស្រពកោះពេជ្រ នាព្រឹកមិញនេះ។

សម្ដេចបានបន្ថែថានៅថ្ងៃនេះ កម្ពុជា និងបណ្ដារដ្ឋផ្សេងទៀត បានប្រារព្ធទិវានេះឡើង ដើម្បីបំផុស ដាស់តឿន និងក្រើនរំលឹកដល់ជនគ្រប់រូប ឲ្យគាំទ្រ និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បានយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហើយសម្រាប់ថ្ងៃនេះ យើងក៏នឹងដុតកម្ទេចចោលគ្រឿងញៀនមួយចំនួនទៀតដែរ។

ជាការកត់សំគាល់ សម្ដេចក្រឡាហោម ស ខេង បានដាស់តឿនក្រើនរំលឹកឲ្យមន្រ្តី និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កុំពាក់ព័ន្ធនឹងគ្រឿងញៀនឲ្យសោះ តាមរយៈការចៀសវាងឲ្យដាច់ខាតនៅនូវពាក្យគន្លឹះ«កុំ៤» គឺ"កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍" ក្នុងករណីបទល្មើសគ្រឿងញៀន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,790 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,768,284 នាក់