ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ភ្ញាក់ផ្អើល ជនបរទេសម្នាក់ ធ្លាក់ពីលើ សណ្ឋាគាររ៉ូយ៉ាល់ក្រោន កំពស់៥ជាន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 09:41 ព្រឹក អ្នកអាន 4892

ខេត្តសៀមរាប៖មន្ត្រីនគរបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី១កក្កដានេះថាជនបរទេសម្នាក់បានធ្លាក់ពីលើ សណ្ឋាគារ ដែលមានកំពស់៥ជាន់បណ្ដាលឲ្យរងរបួស។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងប្រហែល៤និង១០នាទីទៀបភ្លឺថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ម្សិលមិញ នៅចំណុចសណ្ឋាគារ រ៉ូយ៉ាល់ក្រោន ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

មន្ត្រីបានបន្តថាជនបរទេសរូបនោះបានធ្លាក់ពីជាន់ទី៥នៃសណ្ឋាគារចុះមកក្រោម(ធ្លាក់ចូលក្នុងអាងទឹក)បណ្តាលឲ្យរងរបួសចង្កេះនិងភ្លាត់ដៃខាងស្តាំ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ។

ជនរងគ្រោះឈ្មោះ SHA PENGCHENG ភេទ ប្រុស កើតថ្ងៃទី ២៨-០៥-១៩៨៥ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ E៦៧៣៤៧៤៥០ ជាភ្ញៀវទេសចរណ៍។ ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៥ មិថុនា ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅបន្ទប់លេខ ៥១៧ សណ្ឋាគារកើតហេតុខាងលើ។

មន្ត្រីដដែលបានបន្តថាតាមការសាកសួរមិត្តភ័ក្រ្តបានឲ្យដឹងថា៖នៅវេលាម៉ោងប្រហែល១៨និង០០នាទី ថ្ងៃទី២៩មិថុនា២០១៩ ខ្លួននិងជនរងគ្រោះបាននាំគ្នាទៅផឹកស្រានៅម្តុំផាប់ស្រ្ទីតនិងបន្តទៅខារ៉ាអូខេ រហូតដល់ម៉ោងប្រហែល០៣និង០០នាទីក៏ត្រឡប់មកវិញ ហើយចូលក្នុងបន្ទប់គេងរៀងៗខ្លួន។ លុះដល់វេលាម៉ោងប្រហែល ០៤និង១០នាទី បុគ្គលិកសណ្ឋាគារក៏បានមកគោះទ្វារបន្ទប់ប្រាប់ថាមិត្តភ័ក្រ្តរបស់ខ្លួន បានធ្លាក់ពីជាន់ទី៥នៃសណ្ឋាគារចុះមកក្រោម (ធ្លាក់ចូលអាងទឹក)ឮដូច្នេះខ្លួនក៏បានចុះមកមើល និងបានជួយបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យ ជាមួយបុគ្គលិកសណ្ឋាគារ។

ពាក់ព័ន្ធករណីនេះមន្ត្រីមិនទាន់បញ្ជាក់អំពីចំពោះមូលហេតុនៃការធ្លាក់នៅឡើយទេដោយថាកំពុងធ្វើការស្រាវជ្រាវ។បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,676 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,768,170 នាក់