ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកទៀ សីហា ចុះផ្អាកក្រុមហ៊ុនរាជសី កាយស្តារស្ទឹងសៀមរាប ខុសបច្ចេកទេស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 02:02 ល្ងាច អ្នកអាន 3291

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះគម្រោងដែលក្រុមហ៊ុន រាជសី បានកំពុងអនុវត្តនេះ គឺខុសបច្ចេកទេស ហើយអភិបាលខេត្តក៏បានឲ្យក្រុមហ៊ុនផ្អាកការជីកកាយដីនេះជាបណ្តោះអាសន្ន។
ការជីកខុសបច្ចេកទេសនេះ លោក ក៏បានសង្កត់ធ្ងន់ថាក្រុមហ៊ុន រាជសី គឺ ត្រូវធ្វើការចាក់ដីរៀបចំតាមមាត់ច្រាំងស្ទឹងឡើងវិញ។ ក្នុងនោះដែរ លោកក៏បានដាក់ចេញនូវ វិធានការមួយចំនួន សម្រាប់មន្ទីរជំនាញមានការពាក់ព័ន្ធ រួមសហការគ្នា ក្នុងការអនុវត្តគម្រោងនេះអោយបានល្អប្រសើរ។
ការអះអាងនេះនៅពេលលោកដឹកនាំគណៈកម្មការចម្រុះចុះត្រួតពិនិត្យមើលស្ថានភាពកាយស្ទឹងបើកមុខទឹកបង្ការជំនន់ទឹកភ្លៀងក្នុងរដូវវស្សា របស់ក្រុមហ៊ុន រាជសី ដែលបានធ្វើការកាយស្តារស្ទឹងខុសបច្ចេកទេស។ នៅ រសៀលថ្ងៃទី៣០ខែមិថុនាម្សិលមិញ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,240 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,835 នាក់