ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ ជំរុញឲ្យគ្រប់ស្ថានីយ ទូរទស្សន៍ រៀបចំការផ្សាយព័ត៌មាន ដែលអាចឲ្យកុមារ ពិការគថ្លង់ មានឱកាស ទទួលព័ត៌មាន បានដូចជាពលរដ្ឋដទៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 03:00 ល្ងាច អ្នកអាន 490

 ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តជំរុញអោយគ្រប់ស្ថានីយទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា រៀបចំការផ្សាយព័ត៌ដែលអាចអោយកុមារពិការគថ្លង់មានឱកាសទទួលព័ត៌មានបានដូចជាពលរដ្ឋដទៃ ព្រោះនេះជាសិទ្ឋិមួយរបស់កុមារនិងពលរដ្ឋពិការផងដែរ។
ថ្លែងយ៉ាងដូច្នេះ នាពេលសម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការគថ្លង់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ នៅថ្ងៃទី១ខែកក្កដាព្រឹកមិញនេះ៕
ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចនិងភរិយា បានឧបត្ថម្ភជាថវិកាលើកទឹកចិត្តដល់កុមារ គ ថ្លង់ ចំនួន ៨៩៦ នាក់ ដោយម្នាក់ៗទទួលបាន ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និង លោកគ្រូអ្នកគ្រូចំនួន ២៦៥ ទទួលបានឃីត ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។ សម្រាប់សាលាកុមារពិការភ្នែក និង គ ថ្លង់ ខេត្តបាត់ដំបង , ច្បារអំពៅ , ខេត្តសៀមរាប និង ខេត្តកំពង់ចាម គឺក្នុង១សាលាទទួលបាននូវគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិការ៥លានរៀល។ ចំណែកឯវិទ្យាស្ថានជាតិអប់រំពិសេសនេះ ទទួលបានថវិការ១០លានរៀល៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,403 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,767,897 នាក់