ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុមមន្ត្រីខេត្តសៀមរាប ចុះបិទការដ្ឋានជីកដីគ្មានច្បាប់ ដោយថាធ្វើជាង៤ខែហើយ និងធ្លាប់ហាមឃាត់២ ដងដែរ តែម្ចាស់មិនគោរព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 10:20 ព្រឹក អ្នកអាន 2337

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះនិងអាជ្ញាធរស្រុកប្រាសាទបាគងនៅរសៀលថ្ងៃទី០១ខែកក្កដាម្សិលមិញបានចុះបិទការដ្ឋានរណ្តៅដីមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ត្រីបានដកស្រង់ការលើកឡើងរបស់លោកមេភូមិ បញ្ជាក់ថា ការដ្ឋានជីកដីនេះ បានចាប់ធ្វើអាជីវកម្មជីកដី អស់រយៈពេលជាង៤ខែហើយ។ ក្នុងនោះដែរលោក សូរ ប្លាតុង ក៏បានឲ្យដឹងផងដែរថា ការដ្ឋានមួយនេះ គឺមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬ មន្ទីរជំនាញណាមួយឡើយ។
លោកបន្តទៀតថា ក្នុងរយៈពេលកន្លងមក ស្រុកបានឲ្យមន្ត្រីជំនាញ ចុះមកធ្វើការផ្អាកមិនឲ្យធ្វើអាជីវកម្មជីកដីដោយខុសច្បាប់ ចំនួន២ដងរួចមកហើយ ដើមី្បឲ្យម្ចាស់ការដ្ឋានទៅធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវផងដែរ ។ តែបែជាម្ចាស់ការដ្ឋាននេះ មិនគោរពការហាម ឃាត់របស់មន្ត្រីជំនាញ ថែមទាំងបន្តធ្វើការជីកកកាយដីដដែល ។

មន្ត្រីជំនាញបានបញ្ជាក់ថា ការធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានច្បាប់ត្រឹមត្រូវ និង ត្រូវអនុវត្តតាមលក្ខខ័ណ្ឌអាជ្ញាប័ណ្ណ ឲ្យខានតែបាន និង បញ្ឈប់រាល់ការអនុវត្តខុសច្បាប់ បើនៅតែអនុវត្តខុស គឺត្រូវទទួលកំហុសចំពោះមុនច្បាប់ជាធរមាន។ មន្ត្រីបន្តថា ការដ្ឋានរណ្តៅដីស្ថិតនៅក្នុងស្រុងប្រាសាទបាគងមានចំនួន៤កន្លែង តែមានច្បាប់អនុញ្ញាតតែ ៣រណ្តៅទេ ហើយក៏បានកំពុងធ្វើអាជីវកម្មតែ១រណ្តៅប៉ុណ្ណោះ តែចំពោះការដ្ឋានរណ្តៅដីទីតាំងនេះពុំបានសុំអនុញ្ញាតច្បាប់ឡើយ។

ក្រុមមន្ត្រីក៏បានធ្វើកំណត់ហេតុ និង កិច្ចសន្យាជាមួយម្ចាស់ការដ្ឋាន ដោយបញ្ឈប់សកម្មភាពក្នុង ការជីកយកអាចម៍ដី និង ត្រូវទៅធ្វើការបង់ផាកពិន័យ ស្របតាម (មាត្រា ៣៥ថ្មី នៃច្បាប់វិសោធនកម្ម ស្តីពីច្បាប់ ការគ្រប់ គ្រង និង ការធ្វើអាជីវកម្មធនធានរ៉ែ) ។ ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើការបិទក្លុំ( អេស្កាវ៉ាទ័រ)ចំនួន៤គ្រឿង និងរថយន្ត ទាំង០៩គ្រឿង មិនឲ្យធ្វើសកម្មភាពមួយរយៈ រហូតដល់មានច្បាប់អនុញ្ញាតពីខេត្ត ឬ ក្រសួង ទើបអាចយកគ្រឿងចក្រទាំងនេះទៅធ្វើអាជីវកម្មវិញបាន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,744 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,534,339 នាក់