ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៉ូលិសខេត្តសៀមរាប ឃាត់មនុស្ស៥នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 04:13 ល្ងាច អ្នកអាន 12938

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៥នាក់ត្រូវបាននគរបាល បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២ខែកក្កដានេះ រួមនិងវត្ថុតាងម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន០៨កញ្ចប់ ស្មើនឹងទំងន់៤,១ ក្រាម ទាំងសំបក សំភារៈវេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរសព្ទដៃចំនួន០៣គ្រឿង។

ការឃាត់ខ្លួននេះធ្វើឡើងនៅ ថ្ងៃទី១ខែកក្កដាម្សិលមិញដោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការ ជាមួយកំលាំង នគរបាលក្រុងសៀមរាប នៅចំណុចសាលាឆទានស្ថិតក្នុងភូមិ ក្រសាំងរលើង សង្កាត់ សៀមរាប ក្រុងសៀមរាប។

ជនសង្ស័យចំនួន០៥នាក់៖ ១-ឈ្មោះ ចាន់ សម្បត្តិភេទប្រុស ឆ្នាំកំណើត ២០០២ មុខរបរគ្មាន ទីលំនៅ ភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ ឆេង បញ្ញាភេទប្រុស ឆ្នាំកំណើត ២០០៤មុខរបរគ្មាន ទីលំនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៣-ឈ្មោះ ទី រដ្ឋាភេទប្រុស ឆ្នាំកំណើត ២០០៤មុខរបរគ្មាន ទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំក្រុងខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះ ឆន ប៉ូលីភេទប្រុស ឆ្នាំកំណើត ២០០១មុខរបរគ្មាន ទីលំនៅ ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុ នៅក្នុងខ្លួន)
៥-ឈ្មោះ សាយ វលក្ខ ភេទស្រី ឆ្នាំកំណើត ២០០១មុខរបរគ្មាន ទីលំនៅ ភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,796 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,768,290 នាក់