ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នាយឧត្តមសេនីយ៍ សេង ផល្លី ផ្តាំផ្ញើដល់សិស្សនគរបាល ត្រូវធ្វើខ្លួនឲ្យក្លាយជាមន្ត្រីល្អ ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 02 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 05:34 ល្ងាច អ្នកអាន 1387

 (ខេត្តកំពង់ចាម )នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បាន ធ្វើ ការ ផ្តាំផ្ញេីរ ដល់ សិស្ស នគរបាល ត្រូវធ្វើខ្លួនឲ្យក្លាយជាមន្ត្រីនគរបាលល្អ មានសមត្ថភាពវិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ លើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះសិស្សនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គោរពវិន័យ និងខិតខំសិក្សារៀនសូត្រ ឲ្យបានជោគជ័យ និងត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯង ដោយប្រកាន់យកទស្សនៈ រៀន ឲ្យ ចេះ មិនមែនរៀន ឲ្យ ចប់នោះទេ។
ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខ អំពីស្ថានភាពរស់នៅ និងស្ថានភាពសិក្សា របស់សិស្សនាយនគរបាល នាយនគរបាលរង នៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនៅសាលានគរបាលជាតិភូមិភាគ២កំពង់ចាម នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,604 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,768,098 នាក់