ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋខ្មែរ រស់នៅសហគមន៍អឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ យ៉ាងកក់ក្តៅជាទីបំផុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 08:56 ព្រឹក អ្នកអាន 493

 នៅរសៀលថ្ងៃទី០២ កក្កដា ២០១៩ នេះបន្ទាប់ពីបានអញ្ជេីញដល់ អាកាសយានដ្ឋាន អន្តរជាតិហ្សឺណែវ ប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ពីសំណាក់បងប្អូនសហគមន៏ខ្មែរដែលរស់នៅក្នុងសហគមន៍អឺរ៉ុបជាច្រើនបានមកទទួលស្វាគមន៍សម្តេចតេជោយ៉ាងរ៉ាក់ទាក់ និងកក់ក្តៅជាទីបំផុត ក្នុងខណៈពេលអញ្ជើញដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងហ្សឺណែវ ប្រទេសស្វីសដែលបងប្អូនខ្មែរខ្លះមកពីប្រទេសអាល្លឺម៉ង់ ,ប្រទេសបារាំង ,ប្រទេសប៊ែលហ្សិក និងប្រទេសស្វីសនេះ។

អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ នៅសហគមន៍អឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនេះគឺបានបង្ហាញពីការគោរព ស្រឡាញ់ គាំទ្រ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិយើងអោយមានសុខសន្តិភាព និង រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,499 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,767,993 នាក់