ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីចាប់ខ្លួនយុវជន២នាក់ នៅក្រុងសៀមរាប ករណីឆក់កាបូប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 10:35 ព្រឹក អ្នកអាន 4119

ខេត្តសៀមរាប៖យុវជនចំនួន២នាក់ ត្រូវបានមន្ត្រីនគរបាលខេត្តសៀមរាប ចាប់ខ្លួនបានភ្លាមៗ កាលពីថ្ងៃទី២ខែកក្កដាម្សិលមិញ បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូប។

មន្ត្រីបានថ្លែងថា នៅថ្ងៃទី១ខែកក្ដដា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីព្រឹក មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កើតហេតុនៅចំណុចមុខប្រាសាទល្មុង ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ដោយបង្កឡើងដោយជនសង្ស័យចំនួន២នាក់៖ ១.ឈ្មោះក្រិត វណ្ណថី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិបារយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ(អ្នកបើកបរម៉ូតូនឹងលូកឆក់)។
២.ឈ្មោះ អ៊ុក រិទ្ធករុណា ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកជិះក្រោយចូលរួមធ្វើសកម្មភាព)។ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី សេរីឆ្នាំ២០២០ ពណ៌ខ្មៅលាយទឹកមាស ពាក់ស្លាកលេខភ្នំពេញ ១HS.៨៩៥៦។
មន្ត្រីបានបន្តថា បន្ទាប់ពីពួកគេធ្វើសកម្មភាពរួច បានជិះគេចខ្លួន តែដោយសារមានការស្រែកពីសំណាក់ជនរងគ្រោះមន្ត្រីនគរបាលបានសហការគ្នាចាប់បានរួមទាំងវត្ថុតាង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,045 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,640 នាក់