ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ នំបញ្ចុកខ្មែរ បានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្ម ពិភពលោក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 10:52 ព្រឹក អ្នកអាន 748

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានអះអាងថាខ្ញុំពិតជារីករាយ ដែលនំបញ្ចុកខ្មែរបានមកដល់ទីស្នាក់ការ អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) កាលពីយប់មិញ នៅក្នុងកម្មវិធីសង្គម និងវប្បធម៌។
ដូចយើងដឹងហើយថា នំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិយើង ដែលបង្ហាញពីសាមគ្គីភាពស្អិតរមួតវេញត្របាញ់ចូលគ្នាដូចជាចង្វាយនំបញ្ចុក ដែលមានគ្រឿងផ្សំជាច្រើននាំមកនូវក្លិនដ៏ឈ្ងុយនិងរសជាតិដ៏ឆ្ងាញ់ ពិសារដែលនាំមកនូវសុខភាពពិតៗ។
យើងចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធី សំខាន់ៗតូចធំទាំងក្នុង និងក្រៅប្រទេស។
សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ទីកន្លែង៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,391 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,767,885 នាក់