ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប ប្រាប់ប្រជាពលរដ្ឋគ្រប់រូប ត្រូវឈប់បំផ្លាញព្រៃឈើ ជាបន្ទាន់ នូវទង្វើររបស់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 12:45 ល្ងាច អ្នកអាន 537

ខេត្តសៀមរាប៖ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងកាប់ទន្ទ្រានបំផ្លាញព្រៃឈើដើម្បីយកដីព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើររបស់ខ្លួន និង ការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ ម្យ៉ាងទៀតធ្វើអោយមានគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ ជាពិសេសនៅតំបន់ភ្នំគូលែន នាបច្ចុប្បន្នមានការប្រែប្រួលយ៉ាងខ្លាំងពីធម្មជាតិ ដែលកើតចេញពីអំពើនៃមនុស្ស។

ការអះអាងនេះនៅពេលអញ្ជើញជាវត្តមាន ដាំកូនឈើចំនួន ៣៣០០ដើម លើផ្ទៃដី៣ហិចតាស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៣ខែមិថុនាម្សិលមិញ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,819 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,534,414 នាក់