ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ ប្រតិកម្មនឹងក្រុមជ្រុលនិយមមួយចំនួនថា ប្រជាពលរដ្ឋ មកជួបសម្តេចនាពេលនេះ គឺមានការទិញដូរ និងជួល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 11:09 ព្រឹក អ្នកអាន 246

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដោយហួសចិត្តចំពោះការលើកឡើងដោយក្រុមជ្រុលនិយមមួយចំនួនថា ប្រជាពលរដ្ឋមកជួបសម្តេចនាពេលនេះ គឺមានការទិញដូរ និងជួលនោះ សម្តេចតេជោបានចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដែលនឹកស្មានមិនដល់សោះថា ពួកគេអាចធ្វើទៅរួច។ សម្តេចតេជោបន្តថា ការជួបគ្នារវាងសម្តេច និងប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុបនាពេលនេះ គឺជាការរត់រកគ្នានៃឈាមជ័រជាខ្មែរដូចគ្នា។
សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បេសកកម្មការងារបានបញ្ចប់ដោយជោគជ័យហើយ គឺសម្តេចនឹងដឹកនាំគណប្រតិភូវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៥ កក្កដានេះ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានក្រុមអគតិមួយចំនួនបានប្រកាសធ្វើបាតុកម្មនៅថ្ងៃទី០៥ កក្កដា ប្រឆាំងនឹងវត្តមានសម្តេចតេជោ នៅអឺរ៉ុប ។ ពួកទុច្ចរិតទាំងនោះ អាចយកឱកាសនេះជាលេសថា បាតុកម្មពួកគេគឺបានដេញសម្តេចតេជោ ចេញពីអឺរ៉ុបបានសម្រេច។ ដូច្នេះសូមបងប្អូនជ្រាបព័ត៌មានពិតនេះអោយបានច្បាស់។ បាតុកម្មអាចនឹងកើតមាននៅក្នុងខណៈពេលដែលសម្តេចបានអញ្ជើញមកដល់ប្រទេសកម្ពុជា និងកំពុងវាយកូនគោល។ ដូច្នេះនោះគឺជាបាតុកម្មអត់ន័យ ព្រោះគ្មានវត្តមានសម្តេចតេជោ នៅលើទឹកដីអ៊ឺរ៉ុប ហើយបងប្អូនក៏មិនគួរមកចូលរួមដែរ ព្រោះគ្មានប្រយោជន៍អ្វីទេ គឺខាតទាំងពេលវេលា និងខាតលុយកាក់។
ការលើកឡើងបែបនេះរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំម្សិលមិញ នាពេលបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីបណ្ដាប្រទេសមួយចំនួនក្នុងសហគមន៍អ៊ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,318 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,913 នាក់