ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើល ច្រាំងទន្លេមេគង្គ ដែលកំពុងរងការ គំរាមគំហែង បាក់ស្រុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 03:50 ល្ងាច អ្នកអាន 412

ខេត្តកំពង់ចាម៖លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ខែកក្តដាព្រឹកមិញនេះ អញ្ជើញចុះពិនិត្យមើលច្រាំងទន្លេមេគង្គ ដែលកំពុងរងការគំរាមគំហែងបាក់ស្រុត នឹងអាចបង្កផលប៉ះពាល់ដលជីវភាពស់នៅរបស់ប្រជាពលរដ្ឋ នារដូវវស្សានេះ។

ក្នុងកិច្ចចុះពិនិត្យមើលស្ថានភាពដោយផ្ទាល់នេះ គឺដើម្បីរកដំណោះស្រាយ ទប់ស្កាត់ផលប៉ះពាល់បង្កឡើងដោយបាក់ច្រាំងទន្លេដែលរងគ្រោះថ្នាក់ធម្មជាតិ ស្ថិតនៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យស្ពានឆ្លងកាត់ទន្លេពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,042 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,637 នាក់