ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បង្ក្រាបឈ្មួញអេង សុខហ្គេច ដែលល្បីរកស៊ី កាយអាចម៍ដីលក់ នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 07:36 ល្ងាច អ្នកអាន 1890

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបអាជីវកម្ម របស់ចែអេង សុខហ្គេច ដែលល្បីល្បាញ ជាយូឆ្នាំមកហើយនិងផ្អាកគ្រឿងចក្រជាង២០គ្រឿង ដែលជីក កកាយយកអាចម៍ដីលក់ ដែលជាដីរបស់រដ្ឋ។

មន្ត្រីចម្រុះនៅថ្ងៃទី៥ខែកក្កដាព្រឹកមិញនេះ ការចុះធ្វើការឃាត់គ្រឿងចក្រចំនួន២៣គ្រឿង ដែលធ្វើសកម្មភាពជីកកកាយយកអាចម៍ដីលក់ ដែលរណ្តៅដីទាំងនោះពុំមានច្បាប់អនុញ្ញាតិ ស្ថិតនៅចំណុចភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីបានឲ្យដឹងថា ម្ចាស់គ្រឿងចក្រដែលហ៊ានជីកកកាយដីរដ្ឋ យកអាចម៍ដីលក់យ៉ាងអនាធិបតេយ្យននោះត្រូវគេស្គាល់ថាមានឈ្មោះ អេង សុខហ្គេច ជារកស៊ីជីកកាយអាចម៍ដីលក់ដ៍ធំនៅខេត្តសៀមរាប ជាយូណាស់មកហើយ។

គួបញ្ជាក់ថាស្ត្រី ឈ្មោះអេង សុខហ្គេច ជាឈ្មួញដ៍ល្បីល្បាញម្នាក់ នៅខេត្តសៀមរាប ដែលល្បីរកស៊ីកាយដីលក់ មិនដែលមាន អាជ្ញាធរសមត្ថកិច្ច ណាហ៊ានធ្វើការបង្ក្រាបម្ដងឡើយ ទើបតែពេលនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,048 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,643 នាក់