ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យ​ ការសាងសង់ ជួសជុល ច្រាំងទន្លេ ដែលរងការបាក់ស្រុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 06:40 ព្រឹក អ្នកអាន 694

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ អមដំណើរដោយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញពិនិត្យការសាងសង់ ជួសជុល ច្រាំង ទន្លេ ដែលរងការបាក់ស្រុត ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កន្លងមក ។

គួរកត់សម្គាល់ថា ក្រុមជាងកំពុងសម្រុកការងារកសាងជេីងទេរ​ និងប្រព័ន្ធជម្រាបទឹក និងការងារសេសសល់ ជាបន្តទៀត​ ដេីម្បី ឲ្យទាន់រដូវទឹកតំឡេីង​ នាពេលខាងមុខ ។

បច្ចុប្បន្ននេះ គម្រោងស្ថិតក្នុងតំបន់ ខាងលើ កំពុងដំណើរការកសាង និងជួសជុល​ឡេីងវិញ សម្រេចបានលទ្ធផលប្រមាណជាង ៤០% ហេីយ បើទោះបីជាមានធ្លាក់ភ្លៀងធ្លាក់ ធ្វេីឲ្យប៉ះអាក់ខាន ដល់កិច្ចដំណេីរការគម្រោង ក៏ដោយ ក៏ក្រុមជាង នៅតែបន្តកិច្ចការបស់ខ្លួន ដើម្បី ឲ្យទាន់រដូវទឹកឡើង ឈានចូលមកដល់ ។

តាមការអះអាង ពីមន្ត្រីជំនាញ ឲ្យដឹងថា ច្រាំងទន្លេរងការខូចខាតនេះ គឺបណ្តាលមកពីទឹកហូរចេញពីក្រោមដី ចាក់ចូលទៅទន្លេ​ ព្រោះកន្លងមក ពុំដែលមានករណីគ្រោះធម្មជាតិដូច្នេះឡើយ ។ គ្រោះធម្មជាតិនេះ យើងមិនអាចហាមឃាត់បានទេ​ ពីព្រោះថា នៅតំបន់នេះ ពុំមានការធ្វើអាជីវកម្មបូមខ្សាច់ ដូចការឡើងលើកឡើង របស់សាធារណមតិមួយចំនួនឡើយ ។ ដោយឡែក ច្រាំងដែលបានស្រុតនោះ មានទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ ១៦០ម៉ែត្រ បណ្តាលឲ្យខូចខាតឥតការ៉ូ នៃសួនច្បារ​ អស់មួយចំណែក ផងដែរ ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 40,684 នាក់
ម្សិលមិញ : 49,036 នាក់
សរុប : 83,781,262 នាក់