ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន អញ្ជើញមកដល់កម្ពុជា វិញដោយសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 10:22 ព្រឹក អ្នកអាន 465

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៦ខែកក្កដានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស និងការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ប្រកបដោយជោគជ័យបំផុតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។
សូមអរគុណបងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងកុះករនៅទីក្រុងហ្សឺណែវដែលបង្ហាញនូវការគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ឥតងាករេចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនពិតរហូតមកដល់សព្វថ្ងៃ។
សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 994 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,589 នាក់