ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ដុតផ្ទះមួយខ្នង នៅខេត្តសៀមរាប ស្លាប់មនុស្ស៣នាក់ ទាំងប្រពន្ធកូននិងប្ដី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 12:30 ល្ងាច អ្នកអាន 21735

ខេត្តសៀមរាប៖យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងនាព្រឹកមិញនេះ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩និង៣០នាទីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៩ស្ថិតនៅស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលបង្កឡើងដោយជនសង្ស័យជាប្តីនិងជាឪពុកកំណាចចាក់សាំងដុតផ្ទះ។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ ឯកទេព ពុំសែន បានអោយដឹងថា ករណីហឹង្សាដ៏សែនព្រៃផ្សៃនេះ ផ្តើមចេញពីជម្លោះក្នុងគ្រួសារ។លោកបន្តថា មុនពេលកើតហេតុគ្រួសារខាងលើបានឈ្លោះប្រកែកគ្នា។ក្នុងគ្រាដែលប្រពន្ធបីកូនខ្ចីទើបមានអាយុ២ខែរត់ទៅផ្ទះសាច់ញាតិបំណងអោយគេជួយបញ្ចប់រឿងជម្លោះ ជនសង្ស័យដែលជាប្តីកំណាចបានទិញសាំងពីរដប ឡើងទៅលើផ្ទះកើតហេតុ ចាប់ប្រពន្ធចងចាក់សោរពីក្នុងហើយក៍ដុតផ្ទះបណ្តាលអោយស្លាប់ទាំងបីនាក់ក្នុងអណ្តាតភ្លើងតែម្តង។

លោកអធិការអោយដឹងទៀតថា ផ្ទះដែលរងការវាយប្រហារដោយអណ្តាតភ្លើងជារបស់ម្ចាស់ឈ្មោះ ជី មុំ អាយុ៥៧ឆ្នាំនិងប្រពន្ធឈ្មោះមុយ ររឿតអាយុ៥៨ឆ្នាំ។ចំណែកជនបង្កឈ្មោះគង់ ចំណានភេទប្រុសអាយុ៣៤ឆ្នាំ ជាកម្មករសំណង់ ប្រពន្ធឈ្មោះជី ស្រីមុំអាយុ៣៣ឆ្នាំនិងកូនតូចឈ្មោះមេត្តា ភេទប្រុសអាយុពីរខែ ពួកគេទាំងបីនាក់បានស្លាប់ក្នុងគំនរភ្លើង។ ផ្ទះដែលរងការឆាបឆេះមានទំហ៊ុ៨គុណ១០ម៉ែត្រថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតទាំងស្រុង។

ករណីនេះក្រុមរថយន្តពន្លត់អគ្គិសភ័យបានចេញអន្តរាគមន៍ផងដែរ តែហួសពេលដោយសារតែអណ្តាតភ្លើង មិនប្រណី។ចំពោះទំហំនៃការខូចខាតដែលសរុបជាទឹកប្រាក់រួមមាន៖-មាសចំនួន០៣តំលឹង -ផ្លាកទីន ០២ជី ប្រាក់ដុល្លា ១០០០$ ប្រាក់ខ្មែរ ៣.៤០០.០០០(បីលានសែសិបម៉ឺនរៀល)៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 65,158 នាក់
ម្សិលមិញ : 46,177 នាក់
សរុប : 83,675,639 នាក់