ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចតេជោ៖ យមរាជ មិនត្រូវការជីវិតខ្ញុំទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 01:20 ល្ងាច អ្នកអាន 886

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមុននេះមួយម៉ោងបានសរសេរសំណេរនៅលើទំព័រផេកហ្វេសប៊ុគថាខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល
ជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាព
របស់ខ្ញុំ។ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការ
ព្យាបាលដោយយកចិត្តដាក់ពីសំណាក់
គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសឹង្ហបូរី
គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវ
កន្លែងគ្រេចស្មាស្តាំ។អ្វីដែលបាត់បង់គឺគ្រូ
ពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយ
រយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!
ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយ
ក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់
ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាព
ជំងឺរបស់ខ្ញុំទៅវិញ។ខ្ញុំសូមជូនយោបល់
ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់
ទៅ )ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់
ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិ
ក្រោយទៅចុះព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំ
ពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅ
បន្តបម្រើប្រជាជននិងកំចាត់ពួកក្បត់ជាតិ
ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្ត
ទៅទៀត។
សូមជូនរូបថតដែលថតមុននេះប្រហែល
៣០នាទីថាតើសុខភាពខ្ញុំបែបណា?៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 20,677 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,553,272 នាក់