ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សូមពលរដ្ឋប្រុងប្រយ័ត្ន! ចោរលួចម៉ូតូបាន នៅក្រុងសៀមរាប ដឹកតាមរថយន្ត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 02:20 ល្ងាច អ្នកអាន 12878

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័ករណី លួចកាច់សោរកយកម៉ូតូ ដឹកតាមរថយន្ត។

មន្ត្រីនគរបាលបានឲ្យដឹងថាកាលពីថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង ១៧:២០ នាទីស្ថិតនៅចំណុចមុខបន្ទប់ជួល ទល់មុខសាលាប៉ៃតង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ជនរងគ្រោះឈ្មោះសេង សុភ័ក្ក ភេទប្រុស អាយុ២០ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប1AB-1490 លេខតួលេខម៉ាស៊ីន៥២៤៧៧៥៣ ។

នៅថ្ងៃខែដដែល វេលាម៉ោង១៧:០០នាទី ស្ថិត នៅ ភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាប ជនរងគ្រោះ ឈ្មោះ កែ ឈន់ ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិ រកា ឃុំ កែវ ពណ៌ ស្រុកពួក ខេត្តសៀមរាប បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី ឆ្នាំ២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1AC9883 លេខតួលេខម៉ាស៊ីន ៥១២១៨៤៩ ។

នៅចន្លោះពីម៉ោង១៧ ទៅម៉ោង២២ ស្ថិតនៅ ចំណុចភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុងសៀមរាប ជនរងគ្រោះ ឈ្មោះ អ៊ា ប៊ុនឃីម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ក៏បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី ឆ្នាំ ២០១៩ ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AE៦៥១២ លេខតួលេខម៉ាស៊ីន ៥៤៤៤៥០៤ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។

មន្ត្រីបានបន្តថាលុះវេលាដល់ម៉ោង១៩:០០នាទីថ្ងៃខែដដែល កម្លាំងនគរបាលស្រុកប្រាសាទបាគង បានដាក់ការសង្ស័យលើរថយន្តមួយគ្រឿងប្រភេទ១២កៅអីពណ៌លឿង ដែលបើកគេច ចេញពីគោលដៅត្រួតពិនិត្យ ហើយបានបោះដៃបន្តទៅ កម្លាំងនគរបាលសូទ្រនិគម ដើម្បីធ្វើការត្រួតពិនិត្យនឹងឃាត់រថយន្ត០១គ្រឿងម៉ាកស៊ាំងយ៉ុង ពណ៌លឿងពាក់ផ្លាកលេខភ្នំពេញ2AY-4078 និងជនសង្ស័យម្នាក់ ឈ្មោះ តន់ សារី ហៅរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិពកត្រាច ឃុំកំពង់ត្រាច ស្រុក រមាសហែក ខេត្ត ស្វាយរៀង ខណះក្នុងរថយន្តនេះ មានដឹកម៉ូតូចំនួន០២គ្រឿង ។

-ម៉ូតូទី០១ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AA-2050 លេខតួលេខម៉ាស៊ីន ៥៣០៣០៦៣

-ម៉ូតូទី០២ ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1O-1643 លេខតួលេម៉ាស៊ីន៥២៤៧៧៥៣ ។
មន្ត្រីបានបញ្ជាក់ថាកម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន សក្ដិចំរើនរិទ្ឋិ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ធ្វើការឆែកឆេរ លើរថយន្តជនសង្ស័យ ហើយបានរកឃើញស្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងប័ណ្ណសម្គាល់យានយន្ត(កាតគ្រីម៉ូតូ)ចំនួន០៥សន្លឹក រួមទាំងឧបករណ៍សំរាប់កាច់សោរកម៉ូតូ រួមទាំងប្រដាប់ ថ្កិបស្លាកលេខមួយចំនួនទៀតផងដែរ។

ជនសង្ស័យ ក្រោយពីធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសារភាពថា ម៉ូតូចំនួន០២គ្រឿងខាងលើ គឺបក្ខពួក របស់ខ្លួន បានលួចយកមក ហើយប្រគល់ឲ្យខ្លួន ដឹកយកទៅឲ្យបក្ខពួកម្នាក់ទៀត នៅរាជធានីភ្នំពេញ ដើម្បីលក់ចេញ ដោយខ្លួនទទួលបានកំរ៉ៃពីការដឹកជញ្ជូនក្នុង ០១ គ្រឿង តម្លៃ១៥០ដុល្លារ ។

យោងតាមចម្លើចសារភាព និងវត្តុតាង ជនសង្ស័យ ត្រូវបាន កសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ចំណែកបក្ខពួក ដែលនៅសេសសល់ បានកំណត់អត្តសញ្ញាណ និងបន្តស្រាវជ្រាវ តាមឃាត់ខ្លួនបន្តតៀត ។
វត្តុតាង ម៉ូតូចំនួន០២គ្រឿង ដែលដកហូតបានមកវិញ ធ្វើការ ប្រគល់ជូនជនរងគ្រោះឈ្មោះ កែ ឈន់ និងឈ្មោះ សេង សុភ័ក្ត យកទៅប្រើប្រាស់វិញ៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 48,478 នាក់
ម្សិលមិញ : 70,123 នាក់
សរុប : 86,342,560 នាក់