ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរស២នាក់ ករណីបង្ក្រាបល្បែង ជល់មាន់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 02:36 ល្ងាច អ្នកអាន 1548

ខេត្តប៉ៃលិន៖កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្រ្កាបករណីល្បែងស៊ីសង(ជល់មាន់) មួយកន្លែង នៅចំណុចអូរកប់អង្ករ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។ ឃាត់ខ្លួនមនុស្សចំនួន០២នាក់។ ការបង្ក្រាបនេះថ្ងៃ ០៧ ខែកក្កដា ឆ្នាំ២០១៩។
០១-ឈ្មោះ ហេង ឆើត ភេទប្រុស អាយុ២៦ ឆ្នាំ រស់ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
០២-ឈ្មោះ ថន ភារិទ្ធ ភេទប្រុស អាយុ២៩ ឆ្នាំ រស់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្ដប៉ៃលិន ។
វត្ថុតាងរួមមាន៖
-មាន់ជល់ចំនួន ១០ ក្បាល
-ស៊ុមក្រុងមាន់ចំនួន ០៣
-ខ្សែសង្វៀន សម្រាប់ជល់មាន់ ចំនួន ០១
-ម៉ូតូចំនួន០៩ គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 15,151 នាក់
ម្សិលមិញ : 42,976 នាក់
សរុប : 83,798,705 នាក់