ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីរឹបអូសលុយ ជាង២លានដុល្លារ នៅច្រកព្រលាន យន្តហោះសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 05:42 ល្ងាច អ្នកអាន 1004

ខេត្តសៀមរាប៖ក្រុមមន្ត្រីនៅច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប បានធ្វើការរឹបអូសលុយជាង២លានដុល្លារ និងឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់។ ករណីនេះធ្វើឡើងនៅពីថ្ងៃទី០៧ ខែកក្កដាម្សិលមិញ។

មន្ត្រីបាននិយាយថា ជនជាតិកូរ៉ែខាងត្បូងដែលរងការចាប់ខ្លួននោះ បានធ្វើដំណើរតាមជើងហោះហើរលេខ UO-706 (HKG-REP) មកពីទីក្រុងហុងកុង ប្រទេសចិន។ ជនសង្ស័យទី១៖ ឈ្មោះ YOON WONGI អាយុជាង៣០ឆ្នាំ។ទី២៖ ឈ្មោះ SONG HYUNHOO អាយុជាង៤០ឆ្នាំ។

ប្រាក់ដុល្លារខុសច្បាប់ ចំនួន ២,២០០,០០០$ ក្នុងនោះរួមមាន ក្រដាស់ប្រាក់ ១០០$ ចំនួន ២១,៩០០សន្លឹក,ក្រដាស់ប្រាក់ ៥០$ ចំនួន ២០០សន្លឹក។
សមត្ថកិច្ចបានបញ្ជាក់ថាបុរសទាំង២នាក់ ប្រគល់ជូន ក្រុមប្រតិបត្តិការទី១ (សៀមរាប) នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចំណែកលុយទាំងអស់រក្សាទុកបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករប្រចាំការក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តនីតិវិធី។

គួបញ្ជាក់ថាប្រតិបត្តិការនេះ បង្ក្រាបដោយកម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាលយ័គយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 20,926 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,553,521 នាក់