ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

គ្រូបង្រៀនម្នាក់ ដេកស្លាប់ នៅក្នុងមណ្ឌល មេត្តាករុណា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 09:49 ព្រឹក អ្នកអាន 2611

ខេត្តសៀមរាប៖បុរសជាគ្រូបង្រៀនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងមណ្ឌលមេត្តាករុណា។ សមត្ថកិច្ចអះអាងថាស្លាប់ដោយខ្យល់គ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៨ខែកក្កដាម្សិលមិញ នៅមណ្ឌលមេត្តាករុណា នៅភូមិ កសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ប្រុស ភារិទ្ធ អាយុ២៨ឆ្នាំ ជនជាតិខ្មែមុខបរ គ្រូបង្រៀនភាសាអង់គ្លេសនៅមណ្ឌល មេត្តាកុរណា និង មានស្រុក កំណើតនៅភូមិក្រែក ឃុំក្រែក ស្រុក ពញាក្រែក ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបញ្ជាក់ថាតាមការបំភ្លឺពីឈ្មោះ ឆែម ចន្ថា ភេទស្រី អាយុ២៦ឆ្នាំ ជាបុគ្គលិកនៅមណ្ឌលមេត្តាករុណាបានឲ្យយើងដឹងថានៅវេលាម៉ោង០៧និង៥០នាទីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៩លោកស្រីប្រធានអង្គការបានឲ្យខ្ញុំទៅសួរ ជនរងគ្រោះនៅម៉ោង០៧និង៥០នាទី ដោយមិនក្រោកឡើងមកធ្វើការងារ។ នៅពេលខ្ញុំទៅដល់មុខបន្ទប់គាត់ ឃើញទ្វារមុខចាក់សោរដាក់កន្លឹះខាងក្នុង ហៅឈ្មោះក៏មិនឆ្លើយ គោះទ្វារក៏មិនបើក រួចខ្ញុំបើកបង្អួចកញ្ចក់បើកវាំងននមើល ពីខាងក្រៅឃើញគាត់ ដេកស្លាប់បាត់ទៅហើយ និងក៏រត់ទៅប្រាប់បុគ្គលិកផ្សេងទៀតឲ្យមកជួយពិនិត្យមើលផងដែរ។ បន្ទាប់មកទៀតលោកស្រី ប្រធានអង្គការក៏ទាក់ទង ទៅនគរបាលប៉ុស្តិ៍សង្កាត់ស្រង៉ែឲ្យជួយពិនិត្យ។

សមត្ថកិច្ចបន្តថាយោងតាម ការពិនិត្យសាកសព សពហៀរពពុះមាត់ពណ៌ផ្កាឈូកចេញពីខាងក្នុងមាត់មកខាងក្រៅមាត់។ ល្បាលដងខ្លួននិង អវ:យវ: គឺពុំមានស្លាកស្នាមអ្វីពាក់ពន្ធ័ និង បទល្មើសព្រហ្មទណ្ឌទេនោះទេ។

ជុំវិញករណីនេះតាមការសន្និដ្ឋានការពិនិត្យកោសល្យវិច្ច័យរបស់លោកវេជ្ជៈបណ្ឌិត អ៊ិត ឆបឆរត្ន័ បានឲ្យដឹងថាជនរងគ្រោះស្លាប់ដោយសារកើត ខ្យល់ គ ដោយគ្មានការជួយសង្រ្គោះបឋមបណ្តាលឲ្យគាំងបេះដូង។ ចំពោះសាកសពបានធ្វើការប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 20,593 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,553,188 នាក់