ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កូនឈើប្រណិតៗ នៅក្នុងតំបន់អង្គរ រងការលួចគាស់រំលើង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 10:12 ព្រឹក អ្នកអាន 962

ខេត្តសៀមរាប៖កូនឈើប្រភេទប្រណិតៗជាង១០ដើម ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានពលរដ្ឋលួចគាស់រំលើង ដោយសុវត្ថិភាព។
ក្រោយមានហេតុការណ៍គាស់រំលើងបែបនេះ ភ្នាក់ងារអភិរក្សព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា បានចុះទប់ស្កាត់និងឃាត់សកម្មភាពពលរដ្ឋចំនួន២នាក់។

ក្នុងរបាយការណ៍របស់ភ្នាក់ងារអភិរក្សព្រៃឈើ ជនបង្កដែលត្រូវបានឃាត់សកម្មភាពនិងធ្វើកិច្ចសន្យាបញ្ឈប់នោះ មានឈ្មោះ ប្រាក់ រាម និងឈ្មោះ យោក យេន មានទីលំនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បានគាស់កូនធ្នង់ចំនួន ១៥ដើម ដែលមានទំហំមុខកាត់ត្រង់គល់ប្រហែល១តឹក កម្ពស់៣ទៅ៤ ម៉ែត្រ។ ក្នុងនោះដែរមន្ត្រីបានចាប់ឃាត់បានម៉ាស៊ីន ថាឡេថងមួយគ្រឿង យកទៅរក្សាទុកនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយផងដែរ។
គួបញ្ជាក់ថាការចុះឃាត់នេះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតនៅភូមិតាកុះ ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 20,464 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,553,059 នាក់