ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តព្រះវិហារ រឹបអូសឈើ លួចស្តុកឈើ មួយកន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 11:20 ព្រឹក អ្នកអាន 603

ខេត្តព្រះវិហារ៖អាជ្ញាធរស្រុកសមត្ថកិច្ចស្រុកឆែប នៅព្រឹកថ្ងៃទី៨ ខែកក្កដាម្សិលមិញ បានចុះបង្ក្រាបទីតាំងលួចលាក់ស្តុបឈើមួយកន្លែង និងរឹបអូសឈើមួយចំនួន ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប។

លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុកឆែប បានបញ្ជាក់ថា នៅក្នុងករណីបង្ក្រាបកន្លែងលួចលាក់ស្តុបឈើខាងលើនេះ មិនឃើញមានម្ចាស់ឈើចេញមុខមកបកស្រាយទទួលថាជារបស់ខ្លួននោះឡើយ។

កម្លាំងបានរឹបអូសរទេះកង់ឡានចំនួន០៤ រួមនិងឈើអារប្រភេទលេខ២«ឈើទាល»ចំនួន១៦៨សន្លឹក។ បច្ចុប្បន្ន ឈើ និងរទះកង់ឡាន ត្រូវបានកម្លាំងដឹកយកមករក្សាទុក្ខ នៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីរៀបចំចាត់ចែងទៅតាមនីតិវិធីច្បាប់៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 40,831 នាក់
ម្សិលមិញ : 49,036 នាក់
សរុប : 83,781,409 នាក់