ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មេគយចល័តតំបន់៥ លោកឈួន សោភា ប្រើអំណាចឲ្យប្រមូលលុយ ពីទំនិញគេចពន្ធ តាមរបៀបពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 12:33 ល្ងាច អ្នកអាន 405

ភ្នំពេញ៖លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃថា បានប្រើអំណាចរបស់ខ្លួន ប្រមូលលុយពីឈ្មួញនិងអាជីវករ ដឹកទំនិញ តាមរបៀបពុករលួយ បើទោះបីជាបុគ្គលរូបនេះ ធ្លាប់ត្រូវបានអគ្គនាយករដ្ឋានគយនិងរដ្ឋាករ ចេញលិខិតកោះហៅទៅបំភ្លឺជុំវិញភាពមិនប្រក្រតី យ៉ាងណាក្ដី។
ទីតាំងគយចល័តរបស់ឈួន សោភា ស្ថិតនៅនៅចំណុចខាងលិចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពបានឲ្យដឹងថាមន្ត្រីគយចល័តក្រោមការគ្រប់គ្រង របស់លោក ឈួន សោភា បានតម្រូវឲ្យក្រុមឈ្មួញរកស៊ីដឹកទំនិញតាមរថយន្តតាក់ស៊ី និង រថយន្តសាំយ៉ុង រថយន្តក្រុង និងរថយន្តយីឌុប ធ្វើការបង់លុយ ជាក្បាលឡាន និងបង់ជាប្រចាំខែ ដោយមួយថ្ងៃៗមានរថយន្តដឹកទំនិញ រាប់សិបគ្រឿង ត្រូវដឹកឆ្លងកាត់មុខប៉ុស្ដិ៍របស់លោកឈួន សោភា ហើយចូលទៅបង់លុយ មិនអាចរំលងរថយន្តណាមួយឡើយ។

សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តជាច្រើនគ្រឿងដែលបានដឹកទំនិញ ពីប្រទេសថៃ ចូលមកភ្នំពេញ និងទៅតាមបណ្ដារខេត្តក្រុង នោះសុទ្ធតែបានត្រូវរូវជាមួយក្រុមគយចល័ត របស់លោកឈួន សោភា ក្នុងការឃុបឃិតគ្នា បង់ពន្ធមិនគ្រប់ឬមិនមានការបង់ពន្ធអ្វីទាំងអស់។ ការដែលមានអំពើរត់ពន្ធបែបនេះ ធ្វើឲ្យខាតបង់ចំណូលចូលរដ្ឋមិនតិចឡើយក្នុងមួយខែៗ ដោយមិនមានចំណូលមានការកើនឡើងនោះទេ ផ្ទុយទៅវិញចំណូល ដែលបានបាត់បង់នោះ ត្រូវបានមេគយចល័ត ឈួន សោភា និងបក្ខពួក យកចែកគ្នាធ្វើមានធ្វើបានដោយមិនកោតខ្លាចញញើតអ្វីទាំងអស់។ នេះបើយោងតាមបណ្ដាញសារព័ត៌មានក្នុងស្រុកបានចេញផ្សាយ។

ប្រភពបានទម្លាយថា អាជីវក ដែលបានដឹកទំនិញ ឆ្លងកាត់មុខប៉ុស្ដិ៍របស់លោកឈួន សោភា នោះ គឺបានបង់លុយជាក្បាលឡាន មួយគ្រឿងត្រូវបង់៣០ម៉ឺនរៀលឡើងទៅ។ ចំណែកបង់ជាខែវិញគ្រាន់តែរ៉ឺម៉កម៉ូតូតម្រូវបង់៩០ម៉ឺនរៀលនិងឡានឆ្នៃផ្សេងៗបង់ចាប់ពី២០០ដុល្លារទៅ៣០០ដុល្លារឡើងទៅ ក្នុងនោះរថយន្តធំៗអាចបង់រាប់ពាន់ដុល្លារ ដោយពុំមានចេញ វិក័យបត្រឬក្រដាសពន្ធជូនរដ្ឋនោះទេ។

ដោយសារតែរឿងអាស្រូវពុករលួយបែបនេះ ទើបមានបណ្ដាញសារព័ត៌មានបានធ្វើការចុះផ្សាយ ជាបន្តបន្ទាប់ រហូតអគ្គនាយកគយនិងរដ្ឋាករបានកោះហៅព្រមានផងដែរ។ប៉ុន្តែ លោក ឈួន សោភា នៅតែមិនញញើត នឹងការព្រមាន ហើយចេញចរឹកក្រអឺតក្រទម ដោយគេទំនងអាងខ្សែ ជាមន្ត្រីធំចាំជួយការពារ។
ជុំវិញការចោទប្រកាន់នេះ អង្គភាពបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកឈួន សោភា នៅឡើយទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 20,647 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,553,242 នាក់