ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលខេត្តកំពង់ចាម ដាក់ចេញនូវវិធានការ ជួយសង្គ្រោះ ដំណាំស្រូវប្រជាកសិករ នៅស្រុកជើងព្រៃ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 01:08 ល្ងាច អ្នកអាន 606

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បាន ចុះពិនិត្យស្ថានភាពបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ធ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយសង្រ្គោះស្រូវដែលកំពុងខ្វះខាតទឹក។ រហូត មកដល់ពេលនេះក្រុមការងាររបស់មន្ទីរធនធានទឹក បានធ្វើការស្តាប្រឡាយមេ ប្រវែង៧៥០ម៉ែត្រ និងកែរសម្រួលសម្រុតលូ០១កន្លែង ដើម្បីបង្កលក្ខណៈងាយស្រូល ជូន ប្រជាកសិករ ក្នុងការយក ទឹក ប្រើប្រាស់ បង្កបង្កើនផល ដំណាំស្រូវ ។

គួររំលឹកផងដែរថា កាលព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះលោកអ៊ុន ចាន់ដា បានដឹកនាំមន្ត្រី ជំនាញពាក់ព័ន្ធ ចុះពិនិត្យ ស្ថានភាពខ្វះខាតទឹកធ្វើស្រែ របស់ប្រជាកសិករ ក្នុង ភូមិកុមារ ភូមិដូនតោ និងភូមិ សណ្ដែក ស្ថិតក្នុង ឃុំសំពងជ័យ ស្រុកជើងព្រៃ ព្រមទាំងបាន ដាក់ម៉ាស៊ីនបូមទឹក ជួយសង្គ្រោះស្រូវប្រជាកសិករ ១២៥ ហិកតា ក្នុង ចំណោម ៥២០ ហិកតា ចំពោះស្រូវដែល នៅសេសសល់ នឹងត្រូវជួយសង្គ្រោះ បន្ត ទៀត ទោះបីជាតំបន់ នោះមានភ្លៀងធ្លាក់តិចឬច្រើនក្តី ។

អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារតែមួយរយះពេលកន្លងមក នៅតំបន់ខាងលើនេះ ជួបបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋ ចំនួន៣ភូមិគឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់។ ដោយមើលឃើញការជួប ភាព លំបាកបែបនេះ និងមានការសម្របសម្រួលពីអជ្ញាធរឃុំគឺបានខិតខំដាក់ម៉ាស៊ីនដើម្បីធ្វើការបូមទឹក។

ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រើប្រាស់ម៉ាស៊ីនបូមទឹកបន្ថែមទៀតរបស់មន្ទីរធនធានទឹក ដើម្បីបូមទឹកចូល ក្នុង ប្រឡាយនានា ដើម្បីអាចឲ្យប្រជាពលរដ្ឋ អាចបូបបន្តចូលទៅក្នុងស្រែរបស់គាត់បាន៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 3,199 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,767,693 នាក់