ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប រៀបចំកម្មវិធីដាំកូនឈើ ក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 03:57 ល្ងាច អ្នកអាន 417

 ខេត្តសៀមរាប៖លោក ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន សែន គូលែន ៣១៧សៀមរាប និងលោក ជំទាវ បានដឹកនាំរៀបចំកម្មវិធីដាំកូនឈើ ក្នុងឱកាសអបអរបុណ្យរុក្ខទិវាជាតិ៩កក្កដា ឆ្នាំ២០១៩។

ដែលពិធីធ្វើឡើងនៅភូមិស្នារតេជោ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី០៩ ខែកក្កដានេះ។

កូនឈើចម្រុះប្រភេទ បេង ធ្នង់ គ្រញូង យាង ឈើទាល គគីរ ចំនួនជិត៣ពាន់ដើម ដាំលើផ្ទៃដីចំនួន៣ហិកតា ដែលមានពីរគោលដៅត្រូវបានរៀបចំសម្រាប់ដាំ ដោយបានការសហការចូលរួមដាំពីសំណាក់ គ្រួសារយោធិនពិការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង២៥០នាក់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,276 នាក់
ម្សិលមិញ : 26,041 នាក់
សរុប : 79,533,871 នាក់