ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកអេម រដ្ឋា អ្នកសារព័ត៌មានម្នាក់ នៅខេត្តសៀមរាប បានបាត់ខ្លួន២ថ្ងៃ មិនមានដំណឹង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 11:09 ព្រឹក អ្នកអាន 1997

ខេត្តសៀមរាប៖លោកអេម រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅទីកន្លែង បច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាអ្នកសារព័ត៌មាន (មួយរៀល) តួនាទីនិពន្ធនាយក បានបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ តាំងពីថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៩។

ស្ត្រីជាភរិយា លោកអេម រដ្ឋា ឈ្មោះរុន ជីតា អាយុ២៥ឆ្នាំ បានប្រាប់ថា នាងបានបាត់ស្វាមី ឈ្មោះ អេម រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ បានចាកចេញពីផ្ទះនៅម៉ោង៧ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មិនដឹងទៅណាឬមានអ្វីកើតឡើង ព្រមទាំងលេខទូរសព្ទក៏មិនទំនាក់ទំនងបាន។ ការបាត់ខ្លួននេះនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប។ មកដល់ពេលនេះយើងខ្ញុំសូមប្រកាសជូនដំណឹងដល់អាជ្ញាធរជួយពិនិត្យមើលឬបានឃើញជួយទំនាក់ទំនងមកលេខទូរសព្ទ៖070421958/092850001សូមអរគុណដោយក្តីគោរព។
ពិសេសបើមានបងប្អូនបានជួបនៅកន្លែងណាសូមមេត្តទាក់ទងមកនាងខ្ញុំផង។

ស្ត្រីជាភរិយា បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែកក្កដានេះថា រហូតមកដល់ថ្ងៃទី១០ខែកក្កដានេះ នៅមិនទាន់ទទួលបានដំណឹងណាមួយជុំវិញពីការបាត់ខ្លួនរបស់ប្ដីអ្នកស្រីនៅឡើយទេ។ លោកស្រីថា បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប ឲ្យជួយអន្តរាគមន៍ រួចហើយ។

បើតាមស្ត្រីជាភរិយាបន្តថា ប្ដីលោកស្រី ដែលបានបាត់ខ្លួននោះ មិនមានយកសម្ភារ:ដូចជាកាមេរា ប័ណ្ណព័ត៌មាន និងម៉ូតូ កាបូបនិងចិញ្ជៀនជាដើម ទៅជាមួយនោះទេ គឺទៅតែខ្លួន ដោយយកតែទូរសព្ទផ្ទាល់ខ្លួនទៅ មានលេខ០៨៥ ៦៨៤ ២៣៦/០១០៣៦៣០០៨ និងពាក់អាវពណ៌ឈាមជ្រូក ស្លៀកខោកាបោយ ពាក់ស្បែកជើងប៉ាតតា៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 65,809 នាក់
ម្សិលមិញ : 46,177 នាក់
សរុប : 83,676,290 នាក់