ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មនុស្ស២នាក់ ចងក សម្លាប់ខ្លួន នៅក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 01:27 ល្ងាច អ្នកអាន 13102

ខេត្តសៀមរាប៖បុរសនិងស្ត្រីម្នាក់ បានចងក សម្លាប់ខ្លួន នៅក្រុងសៀមរាប ដោយករណីនេះពីរផ្សេងគ្នា។ហេតុការណ៍ទី១បានកើតឡើងនៅថ្ងៃទី១១ខែកក្តដាព្រឹកមិញនេះ ដោយស្រ្តីម្នាក់ចងកសម្លាប់ខ្លួនស្ថិតនៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប។ជនរងគ្រោះ មានឈ្មោះ ហឿន សា វន អាយុ៥០ឆ្នាំ មានស្រុកកំណើតភូមិ ត្រពាំងសេះ ឃុំនគរធំ ក្រុងសៀមរាប។ ទីលំបច្ចុប្បន្នភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប។ បានចងកនៅក្នុងបន្ទប់ទឹក ដោយយកអាវពណ៌ខ្មៅមកចងនឹងប្រហោងឥដ្ឋ មានកម្ពស់ប្រហែល ១.៣០ម៉ែត្រ។ តាមការពិនិត្យរបស់មន្ត្រីពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងបទ ល្មើសព្រហ្មទណ្ឌឡើយ។ជនរងគ្រោះត្រូវបានគេដឹងថាអាចមានជម្ងឺប្រចាំកាយ។

ចំណែកករណីទី២ បុរសម្នាក់ បានចងកសម្លាប់ខ្លួន នៅវេលាម៉ោង០៥ព្រឹកទី១១ខែកក្កដានេះ ស្ថិត នៅក្រុមទី២ភូមិ វិហាចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ជនរងគ្រោះឈ្មោះ កាយ គឿយ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិ-សង្កាត់ កើត ហេតុខាងលើ មុខរបរកម្មកសំណង់ ចងកនិងពិដាន។
សមត្ថកិច្ចបានឲ្យដឹងថាតាមការពិនិត្យរបស់ជំនាញលើខ្លួនសព ផ្នែកក្បាល ពុំមានស្លាកស្នាមឡើយ ផ្នែកក មានស្នាម រឹត កប្រវែង២៥សង់ទីម៉ែត្រ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ ផ្នែកអវយវះពុំមានស្នាកស្នាមអ្វីដែរ។

យោងតាមការសាកសួរពីប្រពន្ធជនរងគ្រោះនឹងអ្នកនៅជិតខាងបានឲ្យដឹងថា ជនរងគ្រោះអាចមានជម្ងឺសរសៃប្រាសាទ ដើរតែផឹក ហើយកាលពីពេលកន្លងទៅ បានប៉ុនប៉ងសម្លាប់ខ្លួនពីដងហើយ តែមិនបានសំរេច។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងគ្រូពេទ្យជំនាញឃើញថា សពស្លាប់ដោយសារចងក(ធ្វើអតឃាត) ពិតប្រាកដមែន។
សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SR

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 65,119 នាក់
ម្សិលមិញ : 46,177 នាក់
សរុប : 83,675,600 នាក់