ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នៅទីបំផុត តុលាការខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ច ហៅលោកនួន ស៊ីណាស់ បំភ្លឺក្រោយចុះ បង្ក្រាបទីតាំងផលិត ទឹកក្រូចក្លែងក្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ​ 2019 ម៉ោង 05:42 ល្ងាច អ្នកអាន 2582

ភ្នំពេញ៖នៅទីបំផុតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកអ៊ិត សុធា បានបញ្ជាឲ្យសមត្ថកិច្ចនគរបាល ហៅលោកលោក នួន ស៊ីណាល់ អនុប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ធំ ចូលទៅបំភ្លឺនៅស្នងការប៉ូលិសខេត្តកំពង់ធំ នាថ្ងៃទី១១ខែកក្កដាព្រឹកមិញនេះ ក្រោយពីមានការបង្ក្រាបនូវ ទីតាំងផលិតទឹកក្រូចមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ។

ការហៅលោកនួន ស៊ីណាល់ ទៅបំភ្លឺនេះ ត្រូវបានប្រភពអះអាងថាក្រោយពីមានហេតុការណ៍បង្ក្រាប ទីតាំងផលិតទឹកក្រូចខាងលើ លុះយប់ថ្ងៃទី១០ខែកក្កដា លោក នួន ស៊ីណាល់ បានប្រតិកម្មទៅនឹង សារព័ត៌មាន ដែលបានចុះផ្សាយពីករណីបង្ក្រាបនេះ។

លោក នួន ស៊ីណាល់ បានសរសេរលើបណ្តាញ តេឡេក្រាមសេរីភាពអ្នកសារព័ត៌មានថា (សហគ្រាសរបស់លោកលឹម ភ័ណ្ឌ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហេតុអ្វីបានជាសារព័ត៌មាន មិនសួរនាំមន្ទីរជំនាញសិន? ការដែលបង្ហោះព័ត៌មាន ដែលឲ្យខូចយីហោសហគ្រាសរបស់គេយ៉ាងនេះ តើវាមានព្យសនកម្មអ្វីខ្លះ ដែលគេបានប្រកាសពន្ធស្របច្បាប់រៀងរាល់ខែនោះ? មិនគួរអ្នកអនុវត្តច្បាប់ប្រព្រឹត្តខុសវិជ្ជាជីវ:យ៉ាងដូចច្នេះសោះ! កុំរុញឲ្យខ្លោច រួចឲ្យឆៅ ប្រយ័ត្នស្រោចគល់! គួរនាំគ្នាលើកកម្ពស់ផលិតផលក្នុងស្រុកខ្លះទៅ!)

ការសរសេររបស់លោកនួន ស៊ីណាល់ បែបនេះ បានធ្វើឲ្យមានការប្រតិកម្មដល់គណកម្មការចុះត្រួតពិនិត្យ ទើប ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាឲ្យសមត្ថកិច្ចទៅអញ្ជើញ លោក នូន ស៊ីណាល់ មកសាកសួរតែម្តង។ ក្រោយពីមានការសាកសួរលោកនូន ស៊ីណាល់បានចេញលិខិតបំភ្លឺបំភ្លឺជាសាធារណៈភ្លាមៗ ដែលមាន៦ចំណុចដូចខាងក្រោម៖
ទី១មិនបានសុំច្បាប់ចុះបញ្ជីផលិតផល នៅលើសំបកវេចខ្ចប់ មិនមាន ច.ប.ផ
ទី២នៅលើសំបកវេចខ្ចប់ដាក់អាសយដ្ឋានមិនពិតប្រាកដ
ទី៣មិនមានវិញ្ញាបនបត្របញ្ជាក់ គុណភាព
ទី៤នៅលើផលិតផលមួយចំនួនធំហួសកាលបរិច្ឆេទ
ទី៥ទំនិញនាំចូលគ្មានប្រភពច្បាស់លាស់
ទី៦រក្សាទុកទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទ។
ករណីនេះ គេនៅមិនទាន់ដឹងថាលោក នូន ស៊ីណាល់ អាចជាប់ពាក់ព័ន្ធឬយ៉ាងណានោះទេ។

ដោយឡែកម្ចាស់ទីតាំងដែលរងការបង្ក្រាប ឈ្មោះ លឹម ភ័ណ្ឌ ម្ចាស់សហគ្រាសផលិតទឹកក្រូច ដែលមានយីហោ លឹម ភ័ណ្ឌ ត្រូវបានគេទម្លាយថាម្ចាស់ ឋាន:តួនាទីជាអនុប្រធានសភាពាណិជ្ឋកម្មកំពង់ធំ។

គួបញ្ជាក់ថានៅពីថ្ងៃទី១០ ខែកក្កដាម្សិលមិញ ក្រុមមន្ត្រីចម្រុះបានបង្រ្កាប និងបិទទីតាំងសហគ្រាសលឹម ភ័ណ្ទ និងបិទជាបណ្តោះអាសន្ន ក្រោយទំនងពិនិត្យឃើញមានភាពមិនប្រក្រតី៕SR

លោកលោក នួន ស៊ីណាល់ អនុប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ធំ

លឹម ភ័ណ្ឌ អនុប្រធានសភាពាណិជ្ឋកម្មកំពង់ធំ

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 67,195 នាក់
ម្សិលមិញ : 46,177 នាក់
សរុប : 83,677,676 នាក់